បុកទ្រូងផ្លូវតាំងពីមុខព្រលានយន្តហោះរួចព្យាយាមបើករត់គេចរហូតបុកម៉ូតូ១គ្រឿងបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួស នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, October 14, 2022

បុកទ្រូងផ្លូវតាំងពីមុខព្រលានយន្តហោះរួចព្យាយាមបើករត់គេចរហូតបុកម៉ូតូ១គ្រឿងបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួស នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ÷បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ជាជនជាតិចិន បើករថយន្តមួយគ្រឿង ម៉ាក toyota Tagoma មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AZ-0985 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ឋរុស្សុី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលអោយរងការខូចខាត ហើយបុរសអ្នកបើកបរដែលជាជនជាតិចិនខាងលើ មិនបានឈប់ទេ ដោយព្យាយាមបើករត់គេចរហូតដល់តាមបណ្ដោយផ្លូវលេខ ១០៥ រួចបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលអោយបុរសជាអ្នកបើកបរម៉ូតូរបួសស្រាល ហើយបម្រុងបន្ថែមល្បឿនទៅមុខទៀត តែត្រូវប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១:៣០ នាទីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញនគរបាល ចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការស្ទូចរថយន្តបង្ក យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនដោះស្រាយនៅពេលក្រោយ។




 

No comments:

Post a Comment

Pages