អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីអំពើលួច...!!! - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, October 11, 2022

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីអំពើលួច...!!!

ភ្នំពេញ : នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៧ម៉៣០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ឈ្មោះ កឹម សុភាព ភេទប្រុស អាយុ ៤៨ឆ្នាំ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង)នៅចំណុចបណ្តោយផ្លូវ៦៩BT សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តនៅចំណុចផ្ទះលេខ១២៩ ផ្លូវលំ ក្រុម៧ ភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៧ព្រឹក ។  


ជនរងគ្រោះឈ្មោះ ខន ស្រីម៉ុច ភេទស្រី អាយុ ២២ឆ្នាំ ​ជនជាតិខ្មែរ ទីលំ​នៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១២៩ ផ្លូវលំ ក្រុម៧ ភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ មុខរបរ និស្សិតពេទ្យ ។ 


ជនសង្ស័យឈ្មោះ កឹម សុភាព ភេទប្រុស អាយុ ៤៨ឆ្នាំ  ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១២៩ ផ្លូវលំ ក្រុម៧ ភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។​


-ភស្តុតាងចាប់យក : ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១V-៦១៦៤ ។

 

បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕



 

No comments:

Post a Comment

Pages