ជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, November 16, 2023

ជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦:៤៥នាទី នៅចំណុចកែងផ្សាររតនាផ្លាហ្សា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ប្រព្រឹត្តនៅចំណុចបុរីញូថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ  កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។


ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ 

១-ឈ្មោះ WENG SHENGFENG ភេទ ប្រុស ជនជាតិ ចិន មុខរបរ អាជីវករ ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

២-ឈ្មោះ ZHANG YAN ភេទ ប្រុស ជនជាតិ ចិន មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។


វត្ថុតាងចាប់យក៖ រថយន្តម៉ាក TOYOTA HIGHT LANDER ពណ៌ ទឹកមាស សេរីឆ្នាំ២០០៤ ពាក់ផ្លាកលេខភ្នំពេញ២AG-៤៣៧៤, រថយន្តម៉ាក TOYOTA PRIUS ពណ៌ ទឹកប្រាក់ សេរីឆ្នាំ២០០៤ លេខតួ០៥១១០៤ ពាក់ផ្លាកលេខ ភ្នំពេញ២AF-៧៦៤៦, ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ ប្រផេះ, ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ ខ្មៅ ចំនួន០២គ្រឿង, កាបូបដាក់ខោអាវ ម៉ាក MCYS& JPM ពណ៌ ខ្មៅ, អាវដៃវែង មានចំណាំងផ្លាត ពណ៌ ទឹកក្រូច សម្រាប់ធ្វើការងារនៅតាមការដ្ឋានចំនួន ០២, ស្បែកជើងប៉ាតាម៉ាកPEDRO ពណ៌ ទឹកប្រាក់ ចំនួន ០១គូ, ស្បែកជើងប៉ាតា ម៉ាកNIKE ពណ៌ស, ស្បែកជើងប៉ាតាម៉ាកSTARFOS ពណ៌ ស្វាយលាយប្រផេះ, ស្បែកជើងប៉ាតាម៉ាកARTTENGO ពណ៌ ទឹកប៊ិច, ផ្លាកលេខរថយន្តលេខភ្នំពេញ២BT-២៩៩៥ (លេខពិតភ្នំពេញ២BT-២៩០៥) ចំនួន ០២ បន្ទះ, ខ្សែរិតជ័រ ពណ៌ស មួយចំនួន, ខ្សែពណ៌ស ចំនួន ០២ ខ្សែ, ខ្សែអង្រឹងពណ៌បៃតង ចំនួន០៣ដុំ, ច្រវ៉ាកដែកចំនួន ០៤ ខ្សែ, មេសោ ចំនួន០៣, ស្រោមដៃពណ៌ខ្មៅ ចំនួន០២គូ, ស្រោមដៃពណ៌ផ្ទៃមេឃលាយខ្មៅ, វិទ្យុទាក់ទងម៉ាក BAOFENG ពណ៌ ខ្មៅ ចំនួន០២ គ្រឿង,ឧបករណ៍ផ្តាច់ប្រព័ន្ធកាមេរ៉ា, ទួណឺវីស ដងពណ៌លឿង, កែវឆ្លុះម៉ាកSAGA ជើងទម្រ និងស្រោម, ម៉ាស ចំនួន០៣ដុំ, សក់ក្លែងក្លាយ ចំនួន០៣, របាំងមុខជ័រកែច្នៃ ចំនួន០៤, មួកសុវត្ថិភាព ពណ៌ ខ្មៅ ម៉ាក BOPA កញ្ចក់មុខលាបថ្នាំពណ៌សខាងក្នុង ចំនួន០១, ស្កុតចំនួន ០៤ដុំ, ក្រដាសអាលុយមីញ៉ូម ចំនួន០១ដុំ, មួកកាតឹប ចំនួន០១, មួកឆាង ចំនួន០២, សំឡីចុកត្រចៀក ចំនួន០១ថង់, ទឹកថ្នាំដបជ័រចំនួន ០៦ដប (០៦ពណ៌), ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ពណ៌ ខ្មៅ ចំនួន០២គ្រឿង, ច្រវ៉ាក់ដែកប្រវែង ១៤៥សង់ទីម៉ែត្រ និងសោចំនួន០១។


សម្ភារៈបាត់បង់៖ ប្រាក់ដុល្លារអាមេរិកចំនួន ៦៤០០ដុល្លារ, ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣។


បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕




 

No comments:

Post a Comment

Pages