មន្ត្រីនគរបាល២នាក់ បានស្លាប់ និងរងរបួសធ្ងន់២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅលើកំណាត់ផ្លូវជាតិលេខ១ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, January 12, 2024

មន្ត្រីនគរបាល២នាក់ បានស្លាប់ និងរងរបួសធ្ងន់២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅលើកំណាត់ផ្លូវជាតិលេខ១

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​ចំនួន​៣​នាក់ រួម​ទាំង​នារី​២​នាក់​ទៀត ខណៈ​ពេល​បើក​កំពុង​រថយន្ត​ឡិច​ស៊ី​ស​RX350 មួយ​គ្រឿង​សុខ​ៗ ស្រាប់​តែ​រេ​ចង្កូត​ទៅ​បុ​.​ក​នឹង​រថយន្ត​កាម​រី​ហា​យ​ព្រី​ត ដែល​ជិះ​ដោយ​ប្តី​ប្រពន្ធ​២​នាក់ បណ្តាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​ក្រឡាប់​ជា​ច្រើន​ជុំ រហូត​ខ្ទាត​មនុស្ស​ចេញ​មក​ក្រៅ ធ្វើ​ឲ្យ​មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ និង​នាយ​រង​ប៉ុស្តិ៍​នគរបាល​ដីឥដ្ឋ​ស្លា​.​ប់​ទាំង​២​នាក់ ចំណែក​មន្ត្រី​នគរបាល​ម្នាក់​ទៀត រួម​ទាំង​នារី​២​នាក់​រង​របួសធ្ងន់ និង​ស្រាល​នាក់ បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ទល់មុខ​បុរី​ហា​យ​ធិ​ច ជិត​វត្ត​ចំប៉ា ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។


សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ មានឈ្មោះ ហេង ស៊ី​ថា​រូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អធិការរង​នៃ​អធិការ​ស្រុក​កៀនស្វាយ មានស្រុក​កំណើត ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាន​រង​របួសធ្ងន់ ហើយ​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។ ចំណែក​ម្នាក់​ទៀត ឈ្មោះ ម៉ា​ន រ៉ា​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​ដីឥដ្ឋ មានស្រុក​កំណើត សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ បាន​បា​.​ក់​.​ក​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ដោយឡែក​មន្ត្រី​នគរបាល​ម្នាក់​ទៀត រួម​ទាំង​នារី​២​នាក់ រង​របួសធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​អ្នកបើកបរ​រថយន្ត​កាម​រី​ហា​យ​ព្រី​ត​២​នាក់​ប្ដី​ប្រពន្ធ មិន​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។


តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា «​មុន​ពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់ បើករថយន្ត​ម៉ាក​កាម​រី​ហា​យ​ព្រី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BN 7915 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​កើតហេតុ ក៏​ស្រាប់តែ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX350 ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល​2.0393 ជិះ​គ្នា​ចំនួន​៥​នាក់ ក្នុង​នោះ​ស្រី​២​នាក់ និង​ប្រុស​៣​នាក់ ដែល​ត្រូវ​គេ​ស្គាល់​ថា សុទ្ធតែ​ជា​មន្ត្រី​នគរបាល​នៃ​អធិការ​ស្រុក​កៀនស្វាយ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ហើយ​មិនដឹង​ថា តើ​មាន​បញ្ហា​បច្ចេកទេស​អ្វី​នោះ​ទេ?​»​។


ប្រភព​ដដែល​បន្ត​ថា «​ភ្លាម​ៗ​ស្រាប់តែ​រថយន្ត​ឡិច​ស៊ី​សរេច​ង្កូ​តទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត ធ្វើ​អោយ​រថយន្ត​ក្រឡាប់​ជា​ច្រើន​ជុំ ហើយ​បោ​.​ក​ផ្ទប់​ទៅ​នឹង​រថយន្ត​កាម​រី​ហា​យ​ព្រី​ត ដែល​ជិះ​ដោយ​ប្តី​ប្រពន្ធ​២​នាក់ ធ្វើ​ឲ្យ​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​ឡិច​ស៊ី​ស​ខ្ទាត​ចេញ​ក្រៅ​ទាំងអស់ និង​ធ្វើ​ឱ្យ​បុរស​ជា​នាយ​រង​ប៉ុស្តិ៍​ដីឥដ្ឋ​ម្នាក់​បា​.​ក់​.​ក​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អធិការរង​ស្រុក​កៀនស្វាយ​ម្នាក់ រង​របួសធ្ងន់ ហើយ​បាន​ស្លា​.​ប់​ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ រីឯ​នគរបាល​ម្នាក់​ទៀត រួម​ទាំង​នារី​២​នាក់ រង​របួសធ្ងន់​-​ស្រាល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដូច​គ្នា​ផង​ដែរ​»​។


ប្រភព​ដដែល​បន្ត​ទៀត​ថា «​ដោយឡែក​ខាង​រថយន្ត​កាម​រី​ហា​យ​ព្រី​ត​វិញ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែ​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​រង់ចាំ​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​ក្រុង​»​។


ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នេះ​ដែរ ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​ជំនាញ​ចរាចរណ៍​ខណ្ឌ​ច្បារ​អំពៅ បាន​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ និង​សួរនាំ​អំពី​ដំណើររឿង រួច​ហើយ​ក៏​បាន​ទាក់ទង​រក​សាច់ញាតិ​នៃ​ស​.​ព ដើម្បី​អោយមក​ទទួលយក​ស​.​ព​ជន​រង​គ្រោះ​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​។


ក្រោយ​ពេល​កើតហេតុ មធ្យោបាយ​ទាំងអស់ រួម​ទាំង​អ្នកបើកបរ​រថយន្ត​កាម​រី​ហា​យ​ព្រី​ត ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរា​ចរណ៍​ផ្លូវគោក ដើម្បី​ចំណាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕





 

No comments:

Post a Comment

Pages