ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដទៃ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួន - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, January 2, 2024

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដទៃ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួន

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ជនសង្ស័យចំនួន០២នាក់ ជិះកង់បីឥណ្ឌា ផ្លាកលេខ ភ្នំពេញ ១IE -7056 បានធ្វើសកម្មភាព វា ..;យ កញ្ចក់រថយន្តម៉ាកCorolla ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ ២AZ-៤៧២៣ បណ្តាលឱ្យខូចខាត នៅចំណុចផ្លូវ៩៣ កែង៧០ ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។


ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖

១.ឈ្មោះ តាំង ឆាយហុង ភេទប្រុស ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅ ផ្ទះលេខ២៦  ផ្លូវ១៤១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។

២.ឈ្មោះ តាំង ឆាយហាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ២៦  ផ្លូវ១៤១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។


បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕






 

No comments:

Post a Comment

Pages