កំពង់ស្ពឺ៖ លោកចៅក្រុមស៊ើបសួរអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី ង៉ាម រី នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៤។


លោក សេង រិទ្ធី ចៅក្រុមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ឧត្តមសេនីយ៍ត្រី ង៉ាម រី ជាបណ្តោះអាសន្នលេខ១១២៥ចុះថ្ងៃទី១៩ខែមករាឆ្នាំ២០២៤។

ត្រូវបានដាក់ឲ្យស្ថិតក្រោមកាពិនិត្យ ពីបទ ទ្វេពន្ឋភាព ប្រព្រឹត្ត នៅភូមិស្រែថ្នល សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងនិងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និងមាត្រា ៩ នៃច្បាប់ឯកពន្ឋភាព។


សូមរំលឹកថា លោក ឧត្តមសេនីយ៍ត្រី ង៉ាម រី មានឈ្មោះដើម ឃុត វឌ្ឃនា ភេទ ប្រុសអាយុ៥២ឆ្នាំមានស្រុកកំណើតភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល ។

បច្ចុប្បន្នរស់នៅភូមិសែនសុខ៣ សង្កាត់ខ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ហើយសព្វថ្ងៃលោកជាស្នងការងទទួលផែនការពារនិងអន្តរគម៍នៃស្នងរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕