ពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២៤ នៅក្នុងមណ្ឌលប្រឡង ក្រុងអរិយក្សត្រ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, January 15, 2024

ពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២៤ នៅក្នុងមណ្ឌលប្រឡង ក្រុងអរិយក្សត្រ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា សុគន្ធត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ អនុប្រធានលេខាធិការដា្ឋនគណៈសង្ឃនាយក ព្រះវិន័យធរគណខេត្តកណ្តាល ព្រះគ្រូអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២៤ នៅក្នុងមណ្ឌលប្រឡង ពុទិ្ធក អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ  ខេត្តកណ្តាល ។


ក្នុងពិធីនេះព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះអង្គបានមានសង្ឃដីកាថា ការប្រឡងនេះ គឺជាការលើកតម្កើងនូវវប្បធម៌ អរិយធម៌របស់ជាតិ សាសនា ជាពិសេសដើម្បីរក្សានូវតម្លៃព្រះពុទ្ធសាសនា ឱ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ឋចក្រ និងអាណាចក្រឱ្យដើរទន្ទឹមគ្នា សំដៅចូលរួមចំណែកធ្វើឱ្យសាសនា ជាតិយើងមានការរីកចំរើន ក្រោមដំបូល សន្តិភាពដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ 


ព្រះអង្គមានសង្ឃដីកាបព្ជាក់ទៀតថា៖ សមណសិស្សប្រឡងយកប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក ត្រូវតែប្រតិបត្តិតាមអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនេះ ឱ្យបានត្រឹមត្រូវដើម្បីពង្រឹងនូវចំណេះដឹង ប្រកបដោយសេចក្ដីថ្លៃថ្នូរ ជួយពង្រឹងដល់ផ្នែកព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ សមណសិស្សទាំងអស់ត្រូវខិតខំ តាំងចិត្តខិតខំបំពេញ កាតព្វកិច្ចប្រឡងនេះយកឱ្យបាននូវវិញ្ញាបនបត្រ័ គ្រប់ៗព្រះអង្គ/នាក់ ដើម្បីអភិវឌ្ឍន៍ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យថ្កុំថ្កើងរុងរឿងទៅថ្ងៃអនាគត ។ 


ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ក៏បានផ្ដាំផ្ញើ ដល់សមណសិស្សទាំងអស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងនៃការប្រឡងអោយបានល្អ និងខិតខំបញ្ចេញអោយអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំនេះដឹងដែលមាន ដើម្បីទទួលបានលទ្ធផលល្អ ដែលជាការអភិវឌ្ឍធនធានបុព្វជិតឱ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ ពីព្រោះការប្រឡងនេះគឺជាកត្តាសំខាន់មួយសំរាប់អ្នកបួសបានវាស់ស្ទង់ចំណេះដឹងខាងផ្នែកព្រះពុទ្ធសាសនា ក៍ដូចជាចំណេះដឹងទូទៅសំរាប់ប្រតិបត្តិខ្លួនក្នុងនាមជាបុព្វជិត ស្របទៅនឹងគោល នយោបាយកំណែទម្រងស៊ី ជម្រៅរបស់រាជរដ្ឋាភិបាល។ 


សូមជម្រាបថា៖ ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២៤នេះ ក្នុងខេត្តកណ្តាលមាន មណ្ឌលចំនួន៣ គឺ៖

១-មណ្ឌលក្រុងអរិយក្សត្រ ទីកន្លែងប្រឡង ពុទ្ធិកអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្វាយជ្រំ រួមមានសមណសិស្ស សិស្ស  សរុបៈ ៨១១ អង្គ-នាក់។ 


២-មណ្ឌលកៀនស្វាយ : ទីកន្លែងប្រឡងនៅសាលាបឋមសិក្សា សាមគ្គីភូមិធំ មានសមណសិស្ស សិស្ស សរុបៈ ៥១៥ អង្គ-នាក់។ 


៣-មណ្ឌលស្អាង : ទីកន្លែងប្រឡងនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកអំបិល មានសមណសិស្ស សិស្ស សរុបៈ ៨០៥ អង្គ-នាក់។ សរុបបេក្ខសមណសិស្សទាំង ៣មណ្ឌល មានចំនួន ២១៣១ អង្គ-នាក់ និងមានចំនួន ៤ វិញ្ញាសារ រួមមាន៖ វិញ្ញាសារប្រជុំកងធម៌ វិញ្ញាសារពុទ្ធប្បវត្ថិ វិញ្ញាសារព្រះវិន័យ វិញ្ញាសារសាសនសុភាសិត៕






 

No comments:

Post a Comment

Pages