ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានគ្រោះថ្នាក់បាក់ជើងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, January 13, 2024

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានគ្រោះថ្នាក់បាក់ជើងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ..នៅព្រឹកថ្ងៃទី ១៣.ខែមករា.ឆ្នាំ ២០២៤.នៅវេលាម៉ោងប្រហែលជា ០៩.ព្រឹក។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងឡាននឹងម៉ូតូនៅចំណុចផ្លូវបំបែកជាបួនកែងការ៉ាស់សាំងបឹងស្នោ.ស្ថិតក្នុងភូមិឈូក.សង្កាត់.សំរោង.ក្រុង.សំរោង.ខេត្ត.ឧត្តរមានជ័យ។


បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថានៅវេលាម៉ោងប្រមាណ 9:00នាទី ព្រឹកថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២៤មានរថយន្តមួយគ្រឿងម៉ាក.ក្រៃតុន.ពណ៌ស.ពាក់ស្លាកលេខ.ភ្នំពេញព.2J.6132. បើកបរពីទើសខាងកើតមកលិចលុះមកដល់ចំណុចផ្លូវបំបែកជាបួនកែងការ៉ាស់សាំងបឹងស្នោ.ក៏បានបុកគ្នាជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក់.ឌ្រីម.ពណ៌ខ្មៅ.ពាក់ស្លាកលេខ.ឧត្តរមានជ័យ.1A.0034.បើកបរដោយបុរសចំណាស់ម្នាក់ពីទិសខាងត្បូងមកខាងជើងបណ្ដាលឲ្យរងរបួសបាក់ជើងខាងស្ដាំ។


ភ្លាមៗនោះដែរកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានចុះមកដល់កន្លែងកើតហេតុ.ក៏បានហៅឡានបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូវជួយដឹកអ្នករបួសបញ្ជូនទៅបន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។


ចំណែកឯម៉ូតូនិងឡាន.កម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត.ដើម្បីរង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់។ឈឹម.កុសល។





 

No comments:

Post a Comment

Pages