តើយុត្តិធម៌មានសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយស្លូតត្រង់ដែរឬទេ? ឬក៏មានសម្រាប់តែក្រុមបក្សពួកអ្នកមានអំណាចនិងមានលុយ? - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, February 20, 2024

តើយុត្តិធម៌មានសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយស្លូតត្រង់ដែរឬទេ? ឬក៏មានសម្រាប់តែក្រុមបក្សពួកអ្នកមានអំណាចនិងមានលុយ?

                                       

ប្រជាពលរដ្ឋ 231 គ្រួសារដែលមានតំណាង 5 រូប នៅភូមិបុស្ស ភូមិ សេរីអោ ភូមិវត្ត ក្នុងឃុំត្រស់ និងភូមិត្រពាំងស្មាច់ ក្នុងឃុំអណ្តូងត្របែក ស្រុករហមាសហែក ខេត្តស្វាយរៀង សូមអំពាវនាវដល់ឯកឧត្តម ហួត ហាក់រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មេត្តាជួយអន្តរាគម និងចុះសើុបអង្កេត ស្រាវជ្រាវ ដោះស្រាយជួនពួកគាត់ផង។ និងជាពិសេសបំផុត គឺសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាដ៏ខ្ពង់ខ្ពស់បំផុត ជួយដោះស្រាយនិងដកយកដីពីឈ្មួញដែលអ្នកមានអំណាចក្នុងខេត្តស្វាយរៀងដែលឃុប់ឃឹតគ្នាយកដីនោះលក់អោយឈ្មួញ  ហ្នឹងធ្វើការបែងចែកប្រគល់ដីជូនមកប្រជាពលរដ្ឋទាំង 231 គ្រួសារឲ្យបានស្មើៗគ្នាផង ។ត្បិតដី 359 ហិចតាគឺជាគោលរបបដែលសម្ដេចពុកតេជោហ៊ុន សែន ចែកជូនពួកគាត់ តែបែរជាមិនបានមកដល់ដៃប្រជាពលរដ្ឋនោះទេបែរជាបានទៅលើដៃឈ្មួញមកពីបណ្ដាខេត្តផ្សេងៗទៅវិញ។

#ត្បិតដី៤៧៦ហិចតាដែលសម្តេចពុក ចែកជួនពលរដ្ឋចំនួន៣១០គ្រួសារកាលពីឆ្នាំ២០១១នោះ សាលាខេត្តស្វាយរៀងធ្វើការបែងចែកបានតែពលរដ្ឋ 78 គ្រួសារនៅក្នុងឃុំអណ្ដូងត្របែកស្រុករមាសហែកតែប៉ុណ្ណោះ គឺអស់ផ្ទៃដីសរុបតែចំនួន 117 ហិចតា ដែលក្នុងនោះក្នុងមួយគ្រួសារទទួលបាន 1 ហិចតាកន្លះ ចំណែកដីនៅសល់ 359 ហិចតាទៀតគឺអាជ្ញាធរខេត្តស្វាយរៀងបានសន្យាជាមួយប្រជាពលរដ្ឋ 231 គ្រួសារថានឹងលើកយកមកបែងចែកជូនប្រជាពលរដ្ឋស្មើៗគ្នានៅពេលក្រោយ។តែគិតតាំងពីរពេលសន្យារបស់សាលាខេត្តស្វាយរៀងមកដល់បច្ចុប្បន្នគឺមានអាយុកាលជាង 10 ឆ្នាំមកហើយ នៅតែមិនឃើញអាជ្ញាធរខេត្តស្វាយរៀងធ្វើការបែងចែកនិងដោះស្រាយដីនោះជូនពួកគាត់ឡេឺយ។ ខណៈដែលពួកគាត់បានលើកគ្នាទៅតវ៉ាជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ គឺបានតែនូវពាក្យសន្យាថានឹងដោះស្រាយជូនបងប្អូនពុកម៉ែទាំងអស់គ្នាតែប៉ុណ្ណោះ។ តែផ្ទុយទៅវិញដីទាំងអស់នោះគឺក្លាយទៅជាចំការកៅស៊ូស្វាយចន្ទី ដំឡូងអស់ទៅហើយ។

គឺដីនោះនៅពុំទាន់បានដល់ដៃពួកគាត់ទេ ទោះជាមានកិច្ចអន្តរាគម ពីខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០៦ កក្តដាឆ្នាំ២០២៣ និងកិច្ចអន្តរាគមន៍ ចំណារដ៍ខ្ពង់ខ្ពស់ចុះថ្ងៃទី ១៧ កក្តដា ឆ្នាំ២០២៣ របស់សម្ដេចគតិសង្ហហះបណ្ឌិត ម៉ែន សំអន ចំណារបញ្ជួនឱ្យចៅហ្វាយខេត្តស្វាយរៀងដោះស្រាយជូនពួកគាត់យ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្តស្វាយរៀងមិនអើពើលើកយកមកដោះស្រាយជូនប្រជាពលរដ្ឋទាំង 231 គ្រួសារនោះដែរ។

#ប្រជាពលរដ្ឋទាំង 231 គ្រួសាររស់នៅភូមិឃុំស្រុកខេត្តខាងលើ ប្រជាពលរដ្ឋលោកមិនអស់សង្ឃឹមនោះទេ ពីព្រោះកម្ពុជាមានវត្តមានដ៍ខ្ពង់ខ្ពស់របស់ សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាហើយក៍មានការជឿជាក់ទុកចិត្តយ៉ាងមុតមាំបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋពិតជាមានក្តីសង្ឃឹមថានិងមានយុត្តិធម៌ជាក់ជាពុំខាន។ 








No comments:

Post a Comment

Pages