រថយន្តតារាល្បីក្នុង Facebook&TikTok បើកបុកម៉ូតូពីក្រោយ ប៉ើងរាប់សិបម៉ែត្រ បណ្តាលឲ្យបុរសម្នាក់.ស្លា.ប់.រួចបេីករត់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់បាន - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, February 23, 2024

រថយន្តតារាល្បីក្នុង Facebook&TikTok បើកបុកម៉ូតូពីក្រោយ ប៉ើងរាប់សិបម៉ែត្រ បណ្តាលឲ្យបុរសម្នាក់.ស្លា.ប់.រួចបេីករត់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់បាន

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងពាក់ស្លាកលេខសៀមរាប1V-9127តាមដងផ្លូវសុខៗស្រាប់តែមានរថយន្តស៊េរីទំនើបLamborghini បើកបរលឿនដូចហោះបុកម៉ូតូពីក្រោយប៉ើងរាប់សិបម៉ែត្ររួចព្យាយាមបើករត់ ចេញពីកន្លែងកើតហេតុកាលពីវេលាម៉ោង ០១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤  នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខធនាគារអេស៊ីលីដា ស្ថិតក្នុងសង្កាត់ការកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ភ្លាមនោះ
ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានដេញប្រភិតប្រប្រភីងរហូតមកដល់ចំណុចមុខរោងចក្រមួយកន្លែង តាមបណ្តោយផ្លូវបេតុង ប្រឡាយលូស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យទើបឃាត់បាន ខណ:នោះក៏មានរថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងពាក់ស្លាកលេខកម្ពុជា MR-TOMI បានមកដឹកអ្នកបើកបររថយន្តបង្ករនិងបក្ខពួកពីរនាក់ទៀតបំរុងជម្លៀសចេញ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចជំនាញភ្លាមៗ។

សពជនរងគ្រោះមានឈ្មោះ សោន សឺត ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសោកជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕







 

No comments:

Post a Comment

Pages