កោះកុង÷ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្ដាល និងប្រធានគណៈកម្មាធិការគណបក្សខេត្ត កោះកុង ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកោះកុង លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក លោកស្រី អភិបាលរងខេត្ត និងលោក លោកស្រី អភិបាលរងក្រុង.ស្រុក អញ្ជើញចូលរួមក្នុងពិធីពិសាអាហារស្រាយបួសជាមួយថ្នាក់ដឹកនាំ បងប្អូនសាសនិកឥស្លាមខេត្តកោះកុង នារសៀល (ព្រលប់) ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ ក្នុងបរិវេណ ហាងអៀងហាយ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។


មានប្រសាសន៍ក្នុងពិធីពិសាអាហារស្រាយបួស លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជា ជនកម្ពុជា ខេត្តកោះកុង លើកឡើងថា ខ្ញុំសូមសម្ដែងនូវអំណរអរគុណយ៉ាងជាជ្រៅប្រកបដោយមនោសញ្ចាតនារីករាយចំពោះបងប្អូនសាសនិកឥស្លាមទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសាមគ្គីភាព មិត្តភាព រួមចំណែកការពារសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាស នា និងមានជំនឿជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋស ភា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។


លោកជំទាវមានប្រសាសន៍បន្តថា កន្លងមកបងប្អូនទាំងអស់ បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹក នាំប្រកបដោយគតិបណ្ឌិតរបស់ ប្រធានគណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់គណបក្សតាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅគ្រប់ ការបោះឆ្នោតទាំងអស់។


លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង សូមថ្លែងនូវកាកោតសរសើរ ដោយស្មោះ ចំពោះឯកឧត្តមប្រធានគណៈចលនា និងលោក លោកស្រីអនុប្រធានសមាជិកសមាជិកានៃគណ:ចលនាសាស និកឥស្លាមទាំងអស់ ដែលខិតខំលះបង់កម្លាំងកាយកម្លាំងចិត្ត និងធនធានចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សនិងចូលរួមចំណែកកិច្ចសង្គមតាមរយៈសកម្មភាពមនុស្សធម៌នានា។ ដូចជា ការផ្ដល់នូវ លំនៅឋាន មធ្យោបាយធ្វើដំណើរផ្លូវទឹក (អូប័រ) និងកញ្ចប់អាហារ ថវិការឧបត្ថម្ភអ្នកជំងឺ ដល់ប្រជាពលរដ្ឋខ្វះខាតនៅមូលដ្ឋានក្នុងខេត្តកោះកុង។


សូមអបអរសាទរ ចំពោះពិធីស្រាយបួសនេះ និងសូម ព្រះអាឡោះ ប្រទានពរសេរីសួស្ដី ដល់បងប្អូនសាសនិកឥស្លាមទាំង អស់ ជាពិសេសបងប្អូននៅខេត្តកោះកុង សូមជួបតែ ស្លាម៉ាត់ (សុខសប្បាយ) រ៉ស់ម៉ាត់ (សុខភាពល្អ) និងពរ៉កាត់ (ចម្រុងចម្រើន) កុំបីឃ្លៀងឃ្លាតឡើយ ៕