លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ បិទបញ្ចប់ការផ្ទៀងផ្ទាត់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ក្រុង ស្រុក - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, March 22, 2024

លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ បិទបញ្ចប់ការផ្ទៀងផ្ទាត់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ក្រុង ស្រុក

រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ បិទបញ្ចប់ការផ្ទៀងផ្ទាត់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ក្រុង ស្រុក  ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ។

  

លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយសារមានការយកចិត្តទុកដាក់ពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក្នុងការបង្កើតក្រុមការងារពន្លឿនបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) សម្រាប់ខេត្តព្រះសីហនុ។ ក្រុមការងារបានចុះស្រង់ស្ថិតិតាមរយៈការផ្សព្វផ្សាយ ផ្តល់សម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យរបស់ក្រសួងអភិវឌ្ឍជនបទមានការកើនឡើងធ្វើឱ្យភូមិ ឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ ត្រូវបានរកឃើញថា មិនមានការបន្ទោបង់ពាសវាលពាសកាល ហើយក្រុមការងារថ្នាក់ខេត្ត ក៏បានចុះទៅធ្វើការពិនិត្យវាយតម្លៃនៅតាមភូមិ ឃុំ សង្កាត់នៅតាមក្រុង ស្រុកចំនួន៥ ឃើញថា ប្រជាពលរដ្ឋមានការយល់ដឹង ស្តីពី«អនាម័យ សោភ័ណល្អ និងបរិស្ថានល្អ» ការគ្រប់គ្រងអនាម័យ បរិស្ថានដោយឈលើគោលការណ៍ «ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង» ។ ដោយឡែកក្រុងព្រះសីហនុ ត្រូវបានប្រកាសជាក្រុងដែលទទួលបាន ODF រួចហើយ។

   

លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា ក្រុមការងារថ្នាក់ខេត្ត បានចុះទៅពិនិត្យផ្ទៀងផ្ទាត់ការបន្ទោបង់ពាសវាលពាសនៅតាមក្រុង ស្រុកចំនួន៥ នៃខេត្តព្រះសីហនុ ដោយពិនិត្យឃើញថា ប្រជាពលរដ្ឋមានការយល់ដឹង មិនមានការបន្ទោបង់ពាសវាលពាសកាល ហើយក្រុមការងាររបស់ខេត្តព្រះសីហនុ បានប្រកាសក្រុង ស្រុកចំនួនបន្ថែមទៀតដែលទទួលបាន ODF សម្រាប់ថ្នាក់ខេត្តទាំងមូល។ យើងត្រូវធ្វើលិខិតផ្ញើទៅក្រសួង ដើម្បីចុះវាយតម្លៃថា ខេត្តព្រះសីហនុ មិនមានការបន្ទោបង់ពាសវាលពាសកាល និងទទួលបាន ODF ជាខេត្តមិនមានការបន្ទោបង់ពាសវាលពាសកាល។ ដូច្នេះការងារដែលនៅសេសសល់មួយចំនួន យើងត្រូវរួមគ្នាបំពេញឱ្យបានល្អសម្រាប់ខេត្តព្រះសីហនុ ជាខេត្តទទួលបាន ODF នៅពេលខាងមុខ។

   

លោក អភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវដល់មេឃុំ ចៅសង្កាត់បន្តផ្សព្វផ្សាយការបន្ទោបង់ពាសវាលពាសកាល ទៅនឹងគោលនយោបាយប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ដោយផ្តើមចេញពីខ្លួនយើង គ្រួសារ និងសហគមន៍ ការផ្លាស់ប្តូរទម្លាប់ពីការបន្ទោបង់ពាសវាលពាសកាល មកជាការសាងសង់បង្គន់អនាម័យប្រើប្រាស់ បរិភោគទឹកមានសុវត្ថិភាព លាងដៃជាមួយសាប៊ូ ដើម្បីទទួលបានសុខភាពល្អ៕





 

No comments:

Post a Comment

Pages