ក្រុមឈ្មួញនាំគ្នាកំពុងសម្រុកដឹកធ្យូងប្រពាក់ប្រពូនយ៉ាងអនាធិបតេយ្យយកទៅលក់នៅប្រទេសវៀតណាមតាមច្រកជាយឃ្លាំងរៀងរាល់យប់ដោយគេសង្ស័យថា មានម្ចាស់ ឈ្មោះ ចែមុំ និងលោកយ៉ាន់ឃុនមុន្នីដែរជាមេឈ្មួញល្បីឈ្មោះយ៉ាងសកម្មសមត្ថកិច្ចនិងមន្ត្រីជំនាញមិនហ៊ានបង្ក្រាប ព្រោះឮថា ចែមុំ.និងលោកយ៉ាន់ឃុនមុន្នីមានខ្នងបង្អែកអ្នកធំណាម្នាក់ នៅក្នុង ឃុំក្រញូងសែនជ័យ និងស្រុកស្នួល ខេត្តក្រចេះហើយមើលទៅ បានហ៊ានដឹកបទល្មើសធ្យូងឆ្លងដែនយ៉ាងអនាធិបតេយ្យបែបនេះ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, April 10, 2024

ក្រុមឈ្មួញនាំគ្នាកំពុងសម្រុកដឹកធ្យូងប្រពាក់ប្រពូនយ៉ាងអនាធិបតេយ្យយកទៅលក់នៅប្រទេសវៀតណាមតាមច្រកជាយឃ្លាំងរៀងរាល់យប់ដោយគេសង្ស័យថា មានម្ចាស់ ឈ្មោះ ចែមុំ និងលោកយ៉ាន់ឃុនមុន្នីដែរជាមេឈ្មួញល្បីឈ្មោះយ៉ាងសកម្មសមត្ថកិច្ចនិងមន្ត្រីជំនាញមិនហ៊ានបង្ក្រាប ព្រោះឮថា ចែមុំ.និងលោកយ៉ាន់ឃុនមុន្នីមានខ្នងបង្អែកអ្នកធំណាម្នាក់ នៅក្នុង ឃុំក្រញូងសែនជ័យ និងស្រុកស្នួល ខេត្តក្រចេះហើយមើលទៅ បានហ៊ានដឹកបទល្មើសធ្យូងឆ្លងដែនយ៉ាងអនាធិបតេយ្យបែបនេះ

ខេត្តក្រចេះ ÷ ជាក់ស្ដែងនៅយប់ថ្ងៃទី ០៨.០៩ -  ខែ មេសាឆ្នាំ ២០២៤ គេសង្កេតឃើញមានវត្តមានរថយន្តខ្នាតយក្សវេរអង និងរថយន្តកូរ៉េ5តោន រថយន្តសាំយ៉ុងកែទ្រុងជាច្រើនគ្រឿង បានធ្វើសកម្មភាពដឹកធ្យូងយកទៅលក់នៅប្រទេសវៀតណាមយ៉ាងអាណាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរហ្នឹងសមត្ថកិច្ចមន្ត្រីជំនាញនៅតាមដងផ្លូវហ្នឹងគោលដៅច្រកជាយឃ្លាំងនោះឡើយ។


យោងតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ក្នុងមួយយប់ៗ រថយន្តដឹកធ្យូងខ្នាតយក្ស ដឹកជញ្ជូនឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វេភាគីជាយឃ្លាំង ឃុំក្រញូងសែនជ័យ ស្រុកស្នួល ដោយពុំមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធធ្វើការបង្ក្រាបឬសួរនាំនោះឡើយ។ ក្នុងនោះផងដែរដោយគេសង្ស័យថា មានមេឈ្មួញចាស់វស្សា មានឈ្មោះ ចែមុំ និងលោកយ៉ានឃុនមុន្នីដែលមានរហស្សនាមថាចែស្បែកជើងរន្ទះទល់មេឃ  ស្ត្រីជើងខ្លាំងម្នាក់នេះចុះដល់ទីណាគឺស្ងាត់ដល់និងហើយ មិនថាអ្នកសារព័ត៌មានឬសមត្ថកិច្ចនិងមន្ត្រីជំនាញនោះឡើយ ។


យោងតាមប្រភពដ៌ដែលបានបន្តទៀតថា÷ក្បួនរថយន្តវេអង រថយន្តកូរ៉េ5 តោន និងរថយន្តសាំយ៉ុងកែច្នៃ ដឹកធ្យូងខាងលើនោះត្រូវបានពួកឈ្មួញដឹកចេញពីចំណុច

ភូមិចាកចា ឃុំស្វាយជ្រះ ស្រុកស្នួល ភូមិ105ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ឆ្ពោះទៅឆ្លងដែនលក់នៅប្រទេសវៀតណាមតាមច្រកជាយឃ្លាំងរៀងរាល់យប់បន្តកន្ទុយគ្នារហូតដល់ភ្លឺទើបស្បើយ ចំណុចត្រង់នេះបានសរបញ្ជាក់ឲ្យឃើញថា ភាពអសកម្ម និងអសមត្ថភាពក្នុងការបំពេញតួនាទី និងកាតព្វកិច្ចរបស់មន្ត្រីពាក់ព័ន្ធជាពិសេសប្រធានច្រកតែម្ដង ដោយគេសង្ស័យថា បានបើកភ្លើងខៀវត្រូវថ្នាំប៉ារ៉ាដុល របស់ក្រុមឈ្មួញឡើងស្ពឹកមុខ ទើបដេកលង់លក់ ត្រចៀកស្ដាប់មិនឮភ្នែកមើលមិនឃើញសកម្មភាពក្បួនរថយន្តដឹកធ្យូងឆ្លងដែនបែបនេះ។


ជុំវិញការចុះផ្សាយខាងលើនេះដែរ ប្រជាពលរដ្ឋ និងមន្ត្រីអត់លិឍដោយមានការស្ដាយនឹងការបាត់បង់និងស្រឡាញ់ខ្លាចបាត់ធនធានធម្មជាតិកក្រោមការបំភ្លេចបំផ្លាញពីរក្រុមមេឈ្មួញបានបញ្ជាឲ្យកូនចៅចូលទៅកាប់ដើមឈើតូធំមកដុតជាធ្យូង រួចបន្តដឹកចេញតាមក្បួនរថយន្តវ៉េអងរថយន្តកូរ៉េ5តោន រថយន្តសាំយ៉ុងកែច្នៃយកទៅលក់នៅប្រទេសវៀតណាម។ ម្លោះហើយទើបពួកគាត់បានធ្វើការសំណូមពរឲ្យអ្នកសារព័ត៌មានគួរតែជួយផ្សព្វផ្សាយបង្ហោះឬសរសេររបៀបណាឲ្យដឹងទៅដល់ថ្នាក់ខេត្តក៌ដូចជាថ្នាក់ជាតិលោកជ្រាបជាព័ត៌មានពីរសកម្មភាពដឹកជញ្ជូនខាងលើនេះ កំពង់តែសម្រុកយ៉ាងមមាញឹកក្នុង១យប់ៗនោះ នៅចំណុចដែលអង្គភាពយើងបានរៀបរាប់ខាងលើនេះ ក៌ដូចជាសេចក្តីរាយការណ៌មួយជូនឯកឧត្តម វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះនិង លោកឧត្តមសេនីយ៍ត្រី (..) មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងប្រធានមន្ទីរពាក់ព័ន្ធឲ្យលោកបានមើលពីរសកម្មភាពទង្វើរបស់ក្រុមឈ្មួញដែលដឹកចូលទៅដង្ហែរក្បួនរថយន្តច្រើនប្រភេទច្រើនគ្រឿងនេះផងចុះទាន។ ហើយពិសេសជាងនោះជាសេចក្តីរាយការណ៌ជូនទៅ លោកឧត្តមសេនីយ៍ទោ

អ៊ូ សុបុណ្ណា ស្នងការរដ្ឋាននគរបាលខេត្តក្រចេះ គួរតែមានបើកការស៊ើបអង្កេតទៅលើលោក អ៊ាម សុខលីម ប្រធានច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ទ្វេភាគគីព្រំដែន ច្រកជាយឃ្លាំង មូលហេតុអ្វីបានបណ្តែតបណ្តោយឲ្យបទល្មើសធ្យូងឆ្លងកាត់ក្នុងការគ្រប់គ្រងហើយរក្សាភាពស្ងៀមស្ងាត់ដូចជាគ្មានអ្វីកើតឡើងឬដូចការសង្ស័យរបស់មជ្ឈដ្ឋានមហាជន បានលើកឡើងថា មានខ្នងបង្អែក រឹងមាំ ណាស់នៅ ក្នុង វរៈនគរបាលការពារព្រំដែនគោកលេខ619ទើបហ៊ានបណ្តោយឲ្យឈ្មួញ នាំធ្យូងចូលទៅវៀតណាមយ៉ាងអាណាធិបតេយ្យបែបនេះ ថ្នាក់ដឹកនាំខាងលើៗលោកតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្សផងដែរ។ ការផ្សព្វផ្សាយខាងលើនេះនិង ជ្រាបជាព័ត៌មានហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចមានខ្លឹមសារខាងលើនេះទាន់ពេលវេលាផងដែរ។


អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីរ មន្ត្រីថ្នាក់ក្រោមមានភាពកម្សោយមិនគោរពតួរនាទីនិងកាតព្វកិច្ចដែលខ្លួនគ្រប់គ្រងនោះឡើយធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញខាងលើតែប៉ុណ្ណោះ។


អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះសូមអរគុណ។





 


No comments:

Post a Comment

Pages