ស្ត្រីចំណាស់ម្នាក់ចងកបញ្ចប់ជីវិត ខ្លួនឯង សង្ស័យដោយសារជំងឺ ប្រចាំកាយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, April 29, 2024

ស្ត្រីចំណាស់ម្នាក់ចងកបញ្ចប់ជីវិត ខ្លួនឯង សង្ស័យដោយសារជំងឺ ប្រចាំកាយ

(បាត់ដំបង)ស្ត្រីចំណាស់ម្នាក់ដែលគេស្គាល់ថាជា ប្រពន្ធអតីតមេឃុំព្រែកព្រះ ស្តេច សម្រេចចិត្តចងកបញ្ចប់ ខ្លួនឯងនឹងធ្នឹមកាំជណ្តើរសង្ស័យ ដោយសារជំងឺប្រចាំកាយ ច្រើនមុខ។


ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា៖ ករណីគិត ខ្លីធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង នេះបានបង្កការភ្ញាក់ផ្អើលនៅ វេលាព្រលឹមថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ឋិតក្នុងភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង។


ប្រភពដដែលបញ្ជាក់បន្ថែមថា ជនរងគ្រោះមានឈ្មោះ គឹម លី ភេទស្រី អាយុ ៧០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់កើតហេតុ ខាងលើ។ ក្រោយចុះពិត្យ សមត្ថកិច្ចជំនាញបានប្រគល់ សាកសព្ទទៅឲ្យសាច់ញាតិក្រូម គ្រួសារធ្វើបុណ្យតាមប្រពៃណី៕




 

No comments:

Post a Comment

Pages