យានយន្តចំនួន ៧០ .៨៨៣ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៤ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, April 20, 2024

យានយន្តចំនួន ៧០ .៨៨៣ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៤


 ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ទើបតែកន្លងផុតទៅថ្មីៗនេះ ជាឱកាសដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរត្រឡប់ទៅគេហដ្ឋាន ក៏ដូចជាទៅកម្សាន្តនៅតាមទីរមណីយដ្ឋាននានា ក្នុងនោះដែរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចរាចរណ៍យ៉ាងមមាញឹក។ 


ក្នុងឱកាសពិធីបុណ្យចចូលឆ្នាំថ្មីនេះ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា មានយានយន្តសរុបចំនួន ៧០. ៨៨៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ដោយនៅថ្ងៃទី១៣ មេសា ត្រូវជាថ្ងៃទីមួយ មានចំនួន ១៥ ៨៥៨ គ្រឿង ថ្ងៃទី១៤ មេសា មានចំនួន ១៧ ០៦៤ គ្រឿង ថ្ងៃទី១៥ មេសា មានចំនួន ១៩ ០៤៨ គ្រឿង និងថ្ងៃទី១៦ មេសា មានចំនួន ១៨ ៩១៣ គ្រឿង។


សូមបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ បើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយការយោគយល់អធ្យាស្រ័យ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។


ប្រភព៖ក្រសួងសាធារណការ


No comments:

Post a Comment

Pages