រដ្ឋបាលខេត្តប៉ៃលិនប្រកាសដឹកសិស្សនិស្សិតដែលទៅសិក្សានៅឯខេត្តបាត់ដំបងដោយមិនគិតថ្លៃនិងកំណត់ពេលវេលានិងទីតាំងចេញដំណើរច្បាស់លាស់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, May 16, 2024

រដ្ឋបាលខេត្តប៉ៃលិនប្រកាសដឹកសិស្សនិស្សិតដែលទៅសិក្សានៅឯខេត្តបាត់ដំបងដោយមិនគិតថ្លៃនិងកំណត់ពេលវេលានិងទីតាំងចេញដំណើរច្បាស់លាស់

 (ប៉ៃលិន)នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន ប្រកាសជូនដំណឹង ដល់សាធារណជន មាតា បិតា អាណាព្យាបាល និង សិស្ស និស្សិតទូទាំងខេត្តប៉ៃលិន មេត្តាជ្រាបថា ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្ត បាត់ដំបង រដ្ឋបាលខេត្តប៉ៃលិនបាននឹងរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិតជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ តាមទីតាំង និងពេលវេលា ដូចខាងក្រោម៖


ថ្ងៃសុក្រ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណត់រថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន


ថ្ងៃអាទិត្យ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណត់រថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន មាតា បិតា អាណាព្យាបាល និងសិស្ស និស្សិត ដែលមានបំណងចង់ធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលខេត្ត សូមធ្វើការទំនាក់ទំនងមក ទីចាត់ការរដ្ឋបាល សាលាខេត្តប៉ៃលិន តាមរយៈលេខទូរស័ព្ទ ០៨៨ ៦៧៨៩-២៩៥/ ០១៦ ៤១៦ ៦៦៨ / ០៩៧ ៥៧៩ ៧៨៧៨ រៀងរាល់ម៉ោងធ្វើការចាប់ថ្ងៃជូនដំណឹងតទៅ៕





 

No comments:

Post a Comment

Pages