ព្រះសង្ឃប្រមាណជាង៥០អង្គ និមន្តបិណ្ឌបាត្រក្នុងពិធីបុណ្យវិសាខបូជា នៅក្រុងបានលុង - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, May 23, 2024

ព្រះសង្ឃប្រមាណជាង៥០អង្គ និមន្តបិណ្ឌបាត្រក្នុងពិធីបុណ្យវិសាខបូជា នៅក្រុងបានលុង

បុណ្យវិសាខបូជា គឺជាបុណ្យសាសនាដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាយើងបានចាត់

ទុកជាបុណ្យជាតិ ក្នុងចំណោមបុណ្យប្រពៃណី និង

សាសនាផ្សេងៗដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ មាឃបូជា កឋិនទាន បុណ្យផ្កាសាមគ្គី និងចូលព្រះវស្សាជាដើម ។


ជាក់ស្តែង នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តរតនគិី ក៏បានប្រារព្វពិធីបុណ្យវិសាខបូជា ដោយបាននិមន្តព្រះសង្ឃប្រមាណជាង៥០អង្គ គោចរបិណ្ឌបាត្រ ជុំ

វិញផ្សារក្រុងបានលុង បន្ទាប់ពីបានប្រារព្ធកិច្ចពិធី តាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅរាត្រី ថ្ងៃទី២២នាវត្តឦសានរតនារាមរួចមក។


ពិធីបុណ្យវិសាខបូជានេះ គឺជាពុទ្ធានុស្សរណរំលឹកដល់ព្រះពុទ្ធគោត្តម នៅថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ ហើយកំណត់ឱ្យឈ្មោះថាវិសាខបូជា ហើយ ពុទ្ធបរិស័ទគ្រប់វត្តអារាម មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បាននាំគ្នារៀបចំពិធីបុណ្យវិសាខបូជា នេះឡើងជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យនេះ ត្រូវបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិ ថាជាមហា មង្គលអភិលក្ខិតកាល គឺមានន័យថាជាថ្ងៃរបស់ព្រះសមាសម្ពុទ្ធ ទ្រង់ប្រសូត ត្រាស់ដឹង និង ចូលបរិនិព្វាន ។ ហើយការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនាឱកាសនេះគឺជាការគាំទ្រការ គោរពប្រតិបត្តិសាសនាព្រះពុទ្ធ ដើម្បីសាមគ្គីភាព និងសុខដុមរមនា នៃសង្គមជាតិ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានខិតខំយកចិត្តទុកដាក់ ក្នុងការសាងសង់វត្តអារាម និងព្រះវិហារសាសនាផ្សេងៗទៀត ដើម្បីជាទីសក្ការបូជា និងជាមជ្ឈមណ្ឌលជីវភាពខាងស្មារតី ដែលជាសកម្មភាពដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌អប់រំ និងសីលធម៌សង្គម។ 


ដូច្នេះក្នុងនាមពុទ្ធសាសនិកជនទាំងអស់ មេត្តាចូលរួម

ប្រតិបត្តិតាមព្រះពុទ្ធឱវាទ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើងឱ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនារបស់យើងឲ្យមានការរីកចម្រើន ព្រោះថាព្រះពុទ្ធសាសនា រីកចម្រើន ឬក៏អន់ថយ គឺអាស្រ័យលើយើងទាំងអស់គ្នា៕





 

No comments:

Post a Comment

Pages