ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, May 1, 2024

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៥:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះជួល ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។


វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ( ចំនួន១៤កញ្ចប់តូច) និងបំពង់កែវកែឆ្នៃចំនួន០២, ទុយោកែឆ្នៃសំរាប់ប្រើប្រាស់ ចំនួន០២, ទូរស័ព្ទម៉ាក Nano ពណ៌ស និងដែកកេះ ចំនួន០១, ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៥កញ្ចប់តូច និងទូរស័ព្ទចំនួន០១គ្រឿង។


បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួន​ជាបណ្តោះ​អាសន្ននៅ​អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ  ចាត់ការតាមនីតិវិធី៕





 

No comments:

Post a Comment

Pages