អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងបុរីសុខចំរើន ខណ្ឌកំបូល - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, June 13, 2024

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងបុរីសុខចំរើន ខណ្ឌកំបូល

នៅវេលាម៉ោង​ ០៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចបុរីសុខចំរើន ផ្ទះលេខ១៧G ផ្លូវបេតុ ង ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។


ហេតុការណ៍អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងបង្កឱ្យខូចខាតសម្ភារៈ ឆេះផ្ទះទំ៊ហំ ៤.២ម៉ែត្រ x១៤.៥ម៉ែត្រ ចំនួន ១ល្វែងរថយន្យម៉ាកដេស VIP ១ គ្រឿង ម៉ូតូចំនួន៤គ្រឿង រួមទាំងសម្ភារៈមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។  អគ្គីភ័យនេះត្រូវបានពន្លត់ទាំងស្រុង នៅវេលាម៉ោង០៤ ថ្ងៃ ខែ ឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យបង្កា និងពន្លត់អគ្គិភ័យ :  ចំនួន ៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១៨ ម៉ែត្រគូប។

-រថយន្តជំនួយអន្តរាគមន៍រួមមាន: 

-រថយន្តអគ្គិភ័យ៩១១ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប។

-រថយន្តពន្លត់អគ្គិភ័យ ង៧០ ចំនួន០៣ គ្រឿងប្រើប្រាសទឹកអស់ចំនួន០៣ឡាន ស្មើរ១២ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យសាលាខណ្ឌក៉បូលចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក៕





 

No comments:

Post a Comment

Pages