ឃាត់ខ្លួនស្រ្តីម្នាក់ ជាអ្នកទទួលប្រាក់នៃបទល្មើសអោយឧក្រឹដ្ឋជន - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, June 20, 2024

ឃាត់ខ្លួនស្រ្តីម្នាក់ ជាអ្នកទទួលប្រាក់នៃបទល្មើសអោយឧក្រឹដ្ឋជន


 ភ្នំពេញ ៖ សមត្ថកិច្ច ចាប់ខ្លួនបានជនសង្ស័យឈ្មោះ ស.ក.ឡ ជនជាតិខ្មែរ ជាអ្នកទទួលប្រាក់នៃបទល្មើសអោយឧក្រឹដ្ឋជន។

ក្រោយពីទទួលបានការស្នើសុំពីនគរបាលអន្តរជាតិ ប្រទេសសឹង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើស ឆបោកប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត (Internet Love Scam)។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត៕


No comments:

Post a Comment

Pages