វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺជាវិស័យមួយត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដើម្បីអាចផ្ដល់ជូនដល់យុវជន យុវត្តី មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់យកទៅអនុវត្តការងារ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, June 12, 2024

វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺជាវិស័យមួយត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដើម្បីអាចផ្ដល់ជូនដល់យុវជន យុវត្តី មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់យកទៅអនុវត្តការងារ

កោះកុង÷ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ពិភាក្សា និងផ្សព្វ ផ្សាយ រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងវិស័យឯកជនក្នុងការផ្សព្វផ្សាយ និងយល់ដឹបន្ថែមអំពីគ្រឹះស្ថាន និងកិច្ចសហប្រតិបត្តិការរវាង វិស័យឧស្សាហកម្មក្នុងខេត្ត ជូនប្រជាពល រដ្ឋក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤។


លោកអភិបាលរងខេត្ត បានលើកឡើងថា ខ្ញុំសូមសំដែងនូវក្តីរីករាយ និងអបអរសារទរគ្រឹះស្ថាន និងចំពោះពិធី ដែលជាការរួមចំណែកមួយយ៉ាងធំធេងសម្រាប់ស្វែង រកកិច្ចសហការណ៍រួមគ្នាមួយ ដើម្បីចាប់ ដៃគូក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស នៅក្នុងខេត្តយើង និងជួយ អភិវឌ្ឍន៍ប្រទេសជាតិឈានទៅមុខ។


តាមរបាយការណ៍ ឃើញថា តួអង្គទាំងពីរគឺជាធាតុចូលមួយដ៏មានសារៈសំខាន់បំផុតសម្រាប់វិស័យការងារ និងបណ្តុះ បណ្តាល ក្នុងការផ្គត់ផ្គង់កំលាំងពលកម្មដែលបានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស សហគ្រិនភាព យេន ឌ័រ ជំនាញទន់ និងជំនាញផ្សេងៗទៀតពីវិទ្យាស្ថាន ទៅដល់យុវជន យុវតី របស់យើង មុនពេលដែលពួកគេឈានចូលទៅរកទីផ្សារការងារ ដើម្បីយើងអាចផ្តល់ ជូនដល់ យុវជន យុវតី យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ល្អប្រសើរសម្រាប់យកទៅ អនុវត្តការងារនៅតាមក្រុមហ៊ុន សហ គ្រាសឯកជន និងការប្រកបការងារផ្សេងៗទទួលបានវិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានឥរិយាបថល្អក្នុងការងារប្រចាំថ្ងៃ។ 

ការចូលរួមរបស់វិស័យ ក្រុមហ៊ុន សហ គ្រាសឯកជនពិតជា ដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការជម្រុញសេដ្ឋកិច្ចគ្រួសារ សង្គម កាន់តែល្អប្រសើរ និងមាននិរន្តរភាពសម្រាប់ការរស់នៅរបស់ប្រជា ជន។ 


លោកស្រេង ហុង អភិបាលរងខេត្ត បានលើកឡើងទៀតថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាវិស័យមួយត្រូវបានយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ វិស័យនេះបានជំរុញឱ្យមានការអភិវឌ្ឍន៍ផ្នែកវិស័យឯកជន និងបានចូលរួមចំណែកធ្វើឱ្យមានការកើនឡើងនូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកំលាំងពលកម្មដែលមានជំនាញ និងការរីកដុះដាលនៃ រោងចក្រ សហគ្រាស សិប្បកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុនឯកជនមួយចំនួនធំទៀតផងដែរ។ល។ 


លោកអភិបាលរងខេត្តបន្ថែថា ការរីកចំរើនទាំងនោះបាន វាអាស្រ័យដោយមានកំលាំងពលកម្ម មានធនធានមនុស្ស នៃវិស័យឯកជន ប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដមួយដើម្បីធានាបាននូវការផលិត និងកិច្ចដំណើរការរបស់ រោង ចក្រ សហគ្រាស ឱ្យមានសកម្មភាពរស់រវើកជាប់ជានិរន្ត ប្រកបដោយចីរភាព និងកំណើន។ ប្រសិនបើគ្មានធនធាន មនុស្សក៏គ្មានកំលាំងពលកម្ម តែបើមាន កំលាំងហើយគ្មានជំនាញក៏មិនអាចធានាការផលិតបានដែរ។ ករណីនេះពិតជាមានហានិភ័យខ្ពស់ ដល់ការផលិត ហើយនិងជះឥទ្ធិពលដល់វិស័យឯកជន និងការវិនិយោគផងដែរ៕





 

No comments:

Post a Comment

Pages