មន្រ្តីជំនាញនគរបាលអគ្គិភ័យ រាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយអប់រំរបៀបបង្ការទប់ស្កាត់​ និងសង្រ្គោះបឋមបញ្ហាអគ្គិភ័យជូនទីតាំងអាជីកម្មក្នុងខណ្ឌចំការមនចំនួន១០ទីតាំង​ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, July 17, 2024

មន្រ្តីជំនាញនគរបាលអគ្គិភ័យ រាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយអប់រំរបៀបបង្ការទប់ស្កាត់​ និងសង្រ្គោះបឋមបញ្ហាអគ្គិភ័យជូនទីតាំងអាជីកម្មក្នុងខណ្ឌចំការមនចំនួន១០ទីតាំង​

នាថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៤​ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ​ ចន្ថា​ នាយរងការិយាល័យ​ រួមទាំងមន្រ្តី​ ០៥រូប​ បានចុះផ្សព្វផ្សាយអប់រំណែនាំការងារបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃការិយាល័យនគរបាលបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ បានចុះណែនាំប្រជាពលរដ្ឋ នៅទីតាំងអាជីវកម្ម​ ស្ថិតនៅក្នុងសង្កាត់ទន្លេរបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ផ្សព្វផ្សាយអប់រំបានចំនួន១០ទីតាំង​ ចំនួនបុគ្គលិកចូលរួមចំនួន១៥នាក់ ឲ្យបានយល់ដឹងពីគ្រោះថ្នាក់អគ្គីភ័យ ក៏ដូចជាប្រាប់ពីវិធីបង្ការ នឹងវិធីសង្គ្រោះបឋមរួមមាន៖


ទី១-របៀបប្រេីប្រាស់បំពង់ពន្លត់អគ្គីភ័យ នឹងត្រួតពិនិត្យបំពង់ពន្លត់ អគ្គិភ័យ

ទី២-ណែនាំប្រជាពលរដ្ឋ អំពីការប្រេីប្រាស់ហ្គាស នឹងប្រពន្ធ័អគ្គីសនី ឬសារធាតុផ្សេងៗ ដែលអាចបង្កអោយកេីតមានគ្រោះថ្នាក់អគ្គីភយ័។ 

ទី៣-ដាស់តឿនរំលឹក ប្រជាពលរដ្ឋ មុនពេលចាកចេញពីលំនៅដ្ឋាន ត្រូវពិនិត្យ លេីការ បិទបារ៉ែតភ្លេីង​ បិទប្រពន្ធ័ហ្គាស នឹងពន្លត់ធូបទៀន។ 

ទី៤-ណែនាំឲ្យបុគ្គលិកកម្មករ យល់ដឹងពីវិធី ជំលៀសខ្លួនពេលមានហេតុការណ៍អគ្គិភ័យ នឹងសង្គ្រោះបឋម៕





 

No comments:

Post a Comment

Pages