ឯកឧត្តម ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន PWG បានថ្លែងថា ស្ថានភាពអនាម័យក្នុងខេត្តរតនគិរីទាំងមូលមានក្រុងស្រុកចំនួន៩ ឃុំសង្កាត់
៥០ និងភូមិ២៤៣ ភូមិទទួលបាន ODF ១០០% ហើយក៏ មានឃុំសង្កាត់ចំនួន ៤ និងភូមិចំនួន ១៦ ទទួលបាន ODF+ ឬ ODF កំរិតខ្ពស់ ។ ក្នុងនោះអត្រាគ្របដណ្តប់ អនាម័យទូទាំងខេត្ត មាន ៩២,០៦% ក្នុងចំណោមខ្នងផ្ទះសរុប ៤៤,៩០០ខ្នងផ្ទះ មានខ្នងផ្ទះចំនួន ៤១,៣៣៣ខ្នងផ្ទះ មាន
បង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងខ្នងផ្ទះប្រើបង្គន់រួមសរុបចំនួន ៣,៥៦៧ខ្នងផ្ទះ ស្មើ ៧.៩៤%។ សមិទ្ធផលជាផ្លែផ្កាខាងលើនេះ គឺបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ដែលបានកាត់
បន្ថយការចំណាយទៅលើផ្នែកសុខភាព ធ្វើឲ្យគ្រួសារមានជីវភាពធូធារជាងមុន ។
ការថ្លែងរបស់ ឯកឧត្តម ជា ថាវរិទ្ធ ដូច្នេះធ្វើឡើងក្នុងអង្គ
សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលផ្ទៀងផ្ទាត់ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តរតនគិរី ដែលបានធ្វើឡើងនៅសាលប្រជុំអគារB សាលាខេត្តរតនគិរី ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ក្រោមអធិបតី
ភាព ឯកឧត្តម យឹមជុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទនិង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី។
មានប្រសាសន៍បើកសិក្ខាដ៏មានសារៈសំខាន់នេះ ឯកឧត្តម យឹម ជុង បានលើកឡើងថា យោងតាមការសិក្សារបស់
ធនាគារពិភពលោកឆ្នាំ២០០៨ បានបង្ហាញឱ្យឃើញថា៖កង្វះអនាម័យ នាំមកនូវការខាតបង់ចំពោះសេដ្ឋកិច្ចមានប្រហែល៤៥០លានដុល្លារក្នុងមួយឆ្នាំរួមមាន៖២០០លានដុល្លារស្មើនឹង៤២% ផលប៉ះពាល់លើសុខភាព។ ១៥០
លានដុល្លារស្មើនឹង៣៣% ផលប៉ះពាល់លើធនធានទឹក។៧៥លានដុល្លារប្រមាណ១៦% ផលប៉ះពាល់លើវិស័យទេសចរណ៍។២៥លានដុល្លារ ប្រមាណ៩% ផលប៉ះពាល់លើវិស័យផ្សេងៗទៀត។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា ការអភិវឌ្ឍជនបទ គឺជាសកម្មភាពប្រទាក់ក្រឡាគ្នា មានលក្ខណៈចម្រុះ និងអន្តរវិស័យ សំដៅតែម្យ៉ាងគឺការប្រែក្លាយតំបន់ជនបទ រួមទាំងស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ពលរដ្ឋឱ្យមានភាពប្រសើរឡើង។ចក្ខុវិស័យយូរអង្វែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស គឺការផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសស្មើៗគ្នា ក្នុងការសម្រេចបាននូវប្រសិទ្ធិភាពសង្គម ការសិក្សា សុខភាពអនាម័យ និងបរិស្ថានស្អាត កាត់បន្ថយភាពក្រីក្រ ចាកផុតពីភាពអត់ឃ្លាន និងភាពងាយរងគ្រោះផ្សេងៗទៀត។ឯកឧត្តមបញ្ជាក់បន្ថែមថា ខេត្តរតនគិរី មានស្ថាន
ភាពភូមិសាស្រ្តរីកចម្រើនទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌និងទេសចរណ៍ ដែលកត្តាទាំងនេះបានជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ ដោយបង្កើតមុខរបរ ចំណេះជំនាញវិជ្ជាជីវៈ ដែលជាផ្នែកមួយជួយកាត់បន្ថយបាននូវវិសមភាពសង្គម បានចូលរួមធ្វើសមាហរណកម្មរវាងតំបន់ជនបទ និងទីក្រុង បង្ខិតកាន់តែជិតគ្នាបន្ថែមទៀត តាមរយៈការសាងសង់ហេដ្ឋារចនា សម្ព័ន្ធខ្វាត់ខ្វែង។ អត្រាគ្រួសារបានប្រើប្រាស់ទឹកស្អាត និង អនាម័យខ្ពស់គួរឱ្យកត់សម្គាល់ ជាពិសេសការសម្រេចបាននូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាល ដែល
ថ្ងៃនេះ ក្រុមការងារចុះផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិនឹងបង្ហាញជូនថា តើខេត្តរតនគីរីទទួលបានជ័យលាភី ODF ជាផ្លូវការដែរឬយ៉ាងណា? ប៉ុន្តែយោងប្រសាសន៍ របស់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកមានជំនឿចិត្ត
ខ្លាំងណាស់ ព្រោះថា ថ្នាក់ដឹកនាំ និងមន្រ្តីក្រុមការងារសុទ្ធតែជា”អ្នកធ្វើពិតប្រាកដ” មិនមែនជា ”អ្នកថា ឬសន្យា” នោះឡើយ៕
No comments:
Post a Comment