សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តទទួលអំណោយពីសប្បុរសធម៌ជំវិញខេត្ត ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦១ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, August 7, 2024

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តទទួលអំណោយពីសប្បុរសធម៌ជំវិញខេត្ត ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦១

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា នៅសាខាកាកបាទក្រហមខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ៍ ទី៦ ខែសីហា ឆ្នាំ២០២៤។


ប្រធានសាខាកាកបាទក្រហម មានប្រសាសន៍ថា ក្នុងនាមប្រធានសាខា សូមថ្លែងអំណគុណយ៉ាងជ្រាវជ្រៅដល់អ៊ុពូមីង បងប្អូនកូនក្មួយ ជាសប្បុរសធម៌ទាំងអស់ ដែលបានចូលចែករំលែកនូវទឹកចិត្ត និងពេលវេលាដ៏មានតម្លៃ ឧបត្ថមតាមរយៈកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីតបស្នងឲ្យមានតម្លៃជូនត្រឡប់ដល់សប្បុរសធម៌យើងវិញនោះ លោក ម៉ាង ស៊ីណេង ប្រធានសាខា នឹងខិតខំពាំនាំអំណោយទាំងអស់នេះអោយទៅដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះជាក់ស្តែង។


ប្រធានសាខាបានអំពាវនាវដល់ លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជនរួមជាតិ អាជីវករ ពាណិជ្ជករ ចូលរួមបរិច្ចាគជាថវិកាក្តី និងជាសម្ភារ:ក្តីតាមសទ្ធាជ្រះថ្លាជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានធនធានបន្តផ្តល់សេវាមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់ក្នុងសហគមន៍ និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ជនងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន និងកុមារកំព្រា ។


ថវិកា និងសម្ភារៈ ដែលសាខាទទួលបានពីបងប្អូនសប្បុរសជននាពេលនេះ មានចំនួន ៨១នាក់ មានថវិកាចំនួន ២ ៨៣៣ដុល្លាអាមេរិក និងលុយខ្មែរ ៣.១២០.០០០រៀល និងអង្ករ ៤តោន ទឹកត្រី ៤០០យួរ មី ៤០០កេសតូច និងត្រីខ ២០កេសធំ៕





 

No comments:

Post a Comment

Pages