ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជន ចំនួន ១៥៥ ដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាធ្វើការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមឆ្នាំសិក្សា ២០២៣-២០២៤ តាមប្រតិទិនប្រឡងរៀងៗខ្លួនខណៈមានសាលាខ្លះបានរៀបចំប្រឡងចាប់តាំងពីដើមសប្តាហ៍នេះតទៅស្របពេលក្រសួងអប់រំប្រឡងនៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៤ខាងមុខ។ លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថាករណី គ្រឹះស្ថាន សិក្សាឯកជនណា មិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវរង់ចាំចូលរួមប្រឡង ជាមួយសិស្សនៃគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅថ្ងៃទី២កញ្ញាខាងមុខហើយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវសម្របសម្រួល និងរៀបចំបញ្ជីគ្រឹះស្ថានសិក្សាឯកជន ដែលមាន លទ្ធភាព ឬមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង រួចផ្ញើមកក្រសួង៕

No comments:
Post a Comment