ភ្នំពេញ៖ថ្លែងបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសស្ដីពី «បច្ចេកទេសយានយន្តអគ្គិសនី ក្រោមគម្រោងអ្នកស្ម័គ្រចិត្តជំនាញបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថារាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្តអគ្គិសនី ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកដល់ការជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។
ឯ.ឧ រដ្ឋមន្ត្រីបន្តថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្តបន្ទាប់ ជាពិសេសឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
No comments:
Post a Comment