នៅក្នុងរយៈពេលជិត៥ឆ្នាំមកនេះកម្ពុជាមានករណីពុលស្រាស ស្រាថ្នាំប្រមាណជាង៥០០នាក់ក្នុងនោះមានអ្នកស្លាប់ប្រមាណជិត៩០នាក់បណ្តាលមកពីដាក់សារធាតុមេតាណុលលើសកម្រិត។
យោងតាមក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤នេះ មានករណីពុលស្រាស ឬស្រាថ្នាំសរុបចំនួន ៥១៧នាក់ ក្នុងនោះស្លាប់៨៩នាក់។
ជាក់ស្តែងថ្មីៗនេះមានករណីមនុស្ស៣នាក់ ស្លាប់ជាបន្តបន្ទាប់ និង៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវគឺបណ្តាលមកពីពុលស្រាថ្នាំដែរ៕
No comments:
Post a Comment