ឧបករណ៍នេសាទខុសច្បាប់ជាច្រើនត្រូវបានបង្ក្រាបនិងចាក់លែងកូនត្រីរាប់លានក្បាលចូលក្នុងបឹងធម្មជាតិដោយកំលាំសរុបរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសហការចុះបង្ក្រាបពេញមួយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ
_ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម និងអាជ្ញាធរស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០៤ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
+ករណីទី១
-ឧបករណ៍លូស្បៃមុងចំនួន ៧មាត់
-របាំងស្បៃមុងប្រវែង ២២៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១០៥ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ១៤គីឡូក្រាម
នៅចំណុចទំនប់ចំានាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
+ករណីទី២
-ឧបករណ៍លូស្បៃមុងចំនួន ១២មាត់
-របាំងស្បៃមុងប្រវែង ៥៧៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១៨០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាម
នៅចំណុចបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
+ករណីទី៣
-ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់
-របាំងស្បៃមុងប្រវែង ៩៧៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៣៣០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២៣៥គីឡូក្រាម
នៅចំណុចបឹងសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
+ករណីទី៤
-ឧបករណ៍លូស្បៃមុងចំនួន ៣៣មាត់
-របាំងស្បៃមុងប្រវែង ១៦៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៥៦០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៦៨គីឡូក្រាម
នៅចំណុចកន្លែងរុន ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ឯកឧត្ដមទឹម បូរក្សបានសំនូមពរដល់ប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការរកត្រីដោយឧប្បករណ៍ខុសច្បាប់ដែលនាំអោយវិនាសហិនហោចធនធានមច្ឆាជាតិដែលជាអាយុជីវិតយើងទាំងអស់គ្នា។
No comments:
Post a Comment