ឯកឧត្ដម គួច ចំរើន៖ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដីពិត​ ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក​ គឺស្នេហាជាតិរវេីរវាយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, September 16, 2024

ឯកឧត្ដម គួច ចំរើន៖ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដីពិត​ ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក​ គឺស្នេហាជាតិរវេីរវាយ

តាមរយៈការបង្ហោះសារផ្លូវការរបស់ឯកឧត្ដម  គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ថ្ងៃទី១៥កញ្ញានេះបញ្ជាក់ថា៖ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិត

ត្រូវស្តាប់ពាក្យពិត ស្តាប់ពាក្យចាក់រុក គឺស្នេហាជាតិរវើរវាយ។ 

  កន្លងមកនេះ ខណៈដែលឯកឧត្ដម  គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល អមដំណើរឯកឧត្ដម  ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យបង្គោលព្រំដែនកម្ពុជា-វៀតណាមលេខ២៤៦ /២(១) ដែលរងគ្រោះ ដោយទឹកជំនន់ទន្លេបាសាក់ហូរច្រោះកន្លងមក ហើយត្រូវរាជរដ្ឋាភិបាលសំរេចឲ្យក្រសួងធនធានទឹក ធ្វើការពង្រឹងជើងទម្រយ៉ាងរឹងមាំរួចរាល់ហើយ ស្ថិតនៅទីតាំង ភូមិព្រែកជ្រៃ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

   កន្លងមកនេះដែរមានពួកអគតិមួយចំនួន បានបង្ហោះសារ តាមបណ្តាញសង្គមថា៖ បង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ២៤៦ /២(១) ត្រូវបានភាគីវៀតណាមបោះបង្គោលចូលមកយ៉ាងជ្រៅចូលទឹកដីកម្ពុជាយើង នេះជាការភូតកុហក់ វាជារឿងមិនពិត ។ ដូច្នេះអ្នកស្រឡាញ់ទឹកដីគួរលេីកទឹកចិត្ត ដល់អ្នកធ្វេី ដេីម្បីជាតិយេីងដោយពិតប្រាកដ​ ។ 

   ដើម្បីជាភស្តុតាងពិតប្រាកដ  អភិបាលខេត្តកណ្តាល ឯកឧត្ដម គួច ចំរើន  បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមកាន់បិណ្ឌជាមួយឯកឧត្តម  នៅវត្តបាក់ណាម ភូមិព្រែកជ្រៃ សង្កាត់សំពៅពូន នៅល្ងាចថ្ងៃ​ទី១៩ខែកញ្ញា២០២៤​ ក្នុងបរិវេណវត្តដោយផ្ទាល់​ទាំងអស់គ្នា ដើម្បីចុះពិនិត្យថាតើបង្គោលព្រំដែនកម្ពុជាវៀតណាម លេខ២៤៦/២(១) បានបាត់បង់ដែរឬទេ?៕


អត្ថបទ៖មុំ គឹមអាន

រូបភាព៖ផេក ឯកឧត្ដម គួច ចំរើន







 

No comments:

Post a Comment

Pages