ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់បញ្ជូន លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទៅចូលរួមវេទិកាប្រឆាំងភេរវកម្មអន្តរជាតិ "Great Wall-2024" រៀបចំដោយកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិន នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងស្ថាប័នកងកម្លាំងប្រដាប់អាវុធ សរុបចំនួន ៥៣ ប្រទេស។
នៅក្នុងវេទិកាអន្តរជាតិមួយនេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើបទបង្ហាញលើប្រធានបទស្តីពី សម្ភារៈបរិក្ខារប្រឆាំងភេរវកម្មដោយមិនប្រើកម្លាំងមនុស្ស៖ ហានិភ័យ និងអត្ថប្រយោជន៍ ក្នុងទស្សនៈកម្ពុជា និងបាន ជួបសំណេះសំណាលជាមួយ លោកមេបញ្ជាការ លោកមេបញ្ជាការរង នៃកងកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិន និងលោកនាយកសាលា ព្រមទាំងប្រតិភូកងកម្លាំងមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ព្រមទាំងបានធ្វើទស្សនកិច្ចតាមបណ្តាកងឯកភាព ទស្សនកិច្ចតាមបណ្តាក្រុមហ៊ុន និងទេសចរណ៍វប្បធម៌៕
No comments:
Post a Comment