នាយករដ្ឋមន្រ្តីអំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តជួយឧបត្ថម្ភគាំទ្រ ដល់វិស័យអប់រំ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជា - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, November 1, 2024

នាយករដ្ឋមន្រ្តីអំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តជួយឧបត្ថម្ភគាំទ្រ ដល់វិស័យអប់រំ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ក៏ដូចជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារដែលទើបដល់អាយុចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមតេយ្យសិក្សានិងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់សិស្សានុសិស្សដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតនៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។


នៅក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវមនោសញ្ចេតនារីករាយ និងចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕






 

No comments:

Post a Comment

Pages