លោកជំទាវ មិថុនា ភូថង នៅតែមានមោទនភាព​ដែលមាន​យុវសិស្ស​ប្រឡង​ជាប់​និទ្ទេសA ចំនួន​១៣នាក់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, November 18, 2024

លោកជំទាវ មិថុនា ភូថង នៅតែមានមោទនភាព​ដែលមាន​យុវសិស្ស​ប្រឡង​ជាប់​និទ្ទេសA ចំនួន​១៣នាក់

កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២១៤នេះ បានអញ្ជើញ​ប្រគល់​រង្វាន់​លើក​ទឹក​ចិត្តដល់ក្រុមសិស្សប្រឡងជាប់និទ្ទេស A ទាំង ១៣រូប ប្រចាំឆ្នាំ២០២៤ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​នូវថវិកា​ចំនួន ​៤លានរៀល។


លោកជំទាវ មិថុនា ភូថង កោតសរសើរ​ពីកិច្ចប្រឹ​ង​ប្រែង​កូន​ក្មួយៗ​ដែល​បញ្ចេញ​សមត្ថ​ភាព​ប្រឡង​ជាប់​បាន​និទ្ទេសAមានចំនួនច្រើនមិនធ្លាប់មានពីមុនរហូតដល់១៣រូប។ នេះជាមោទនភាព​ដ៏​ឧត្តុង​ឧត្តម​យ៉ាង​ខ្លាំងសម្រាប់ខេត្តកោះកុង ក៏ដូចជាម្តាយឪពុកអាណាព្យាបាលសិស្សផងដែរ។


 លោកជំទាវអភិបាលខេត្ត ជំរុញឱ្យបន្តខិតខំសិក្សាបន្ថែមទៀតបានឱ្យល្អនៅថ្នាក់មហាវិទ្យាល័យ ដើម្បី​ក្លាយ​ជាធនធានមនុស្សដ៏មានសក្តានុពលដែលប្រទេសជាតិកំពុងត្រូវការ សម្រាប់ការ​ចូល​រួម​អភិវឌ្ឍន៍​សង្គមជាតិទៅអនាគត។ មិនត្រឹមតែប៉ុណ្ណោះ កូនក្មួយៗត្រូវមានគុណធម៌ សិលធម៌ ចរិយា​ថ្លៃ​ថ្នូរឱ្យសាកសមនឹងកូនខ្មែរ ចៀសវាង​ភ្លើត​ភ្លើ​ន​ទៅ​អំពើ​អបាយ​មុខ​ដែល​សង្គម​មិន​ឱ្យ​តម្លៃ​។


ឆ្នាំ២០២៤នេះ ខេត្តកោះកុង បានសិស្សានុសិស្សប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូ​មិជាប់​និទ្ទេសA​រហូតដល់១៣នាក់ ក្នុងនោះស្រីចំនួន៥នាក់ បើធៀបនឹងឆ្នាំទៅ​២០២៣​មាន​សិស្ស​ជាប់​និទ្ទេស​A​តែ៣នាក់ប៉ុណ្ណោះ។


លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៤ថា កន្លងទៅ មានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជន​សរុប​ចំនួន​១១២១នាក់ស្រី៦០៨.នាក់។ ដោយមានអ្នកប្រឡងជាប់សរុបចំនួន.៩០៧ នាក់ស្រី៥០៤ នាក់​ស្មើនឹង៨០.៩១%។


បន្ថែមលើមោទនភាពរបស់លោកជំទាវអភិបាលខេត្ត លោក ង៉ែត ឡឹង បានបញ្ជាក់ថា ក្នុង​ចំណោម សិស្សដែលបានប្រឡងជាប់ គឺសិស្សជាប់និទ្ទេសAចំនួន ១៣ នាក់/ស្រីចំនួន ០៥ នាក់​។ និទ្ទេសBចំនួន ៦៥ នាក់ /និទ្ទេសC ចំនួន១៧៤ នាក់/និទ្ទេសD ចំនួន ៣១២ នាក់/ និង​សិស្សនិ​​ទ្ទេសEចំនួន ៣៤៣ នាក់៕






 

No comments:

Post a Comment

Pages