ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី ៤ ! - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, November 11, 2024

ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី ៤ !

សៀមរាប ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប  ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី ៤ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប។ ខ្លឹមសារប្រជុំ មានដូចជា ៖

១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញាលើកទី៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី ៤ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។

២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤  ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលខេត្តសៀមរាប ។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សម្រេចស្ដីពីការបង្កើត គណះកម្មាធិការ គ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ខេត្តសៀមរាប ។

៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សម្រេចស្ដីពីការបង្កើតគណះកម្មការដឹកនាំ និងរៀបចំ វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី ៤ ឆ្នាំ២០២៤ និងឯកសារសម្រាប់ប្រើប្រាស់ក្នុងវេទិកា ។







 

No comments:

Post a Comment

Pages