ភ្នំពេញ ៖ សហគ្រិនខ្មែរមានសេចក្តីរីករាយក្នុងការប្រកាសអ្នកឈ្នះនៃ កម្មវិធីការប្រកួតប្រជែងយុវជនឆ្ពោះទៅអាជីវកម្ម ដើម្បីអបអរសាទរការច្នៃប្រឌិត របស់យុវជននៅក្នុង វិស័យសហគ្រិនភាព។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងការអបអរ និងទទួលស្គាល់ពីសម្ថតិភាពនៃ ម្ចាស់ជ័យលាភីទាំង៣ក្រុម។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ថ្លែងថា “កម្មវិធី យុវជនឆ្ពោះទៅអាជីវកម្ម គឺជាកម្មវិធីគាំទ្រមួយនៃកម្មវិធីគាំទ្រជាច្រើទៀត របស់សហគ្រិនខ្មែរដែលផ្ដល់ ឱកាសដល់យុវជនបង្ហាញពីគំនិតច្នៃប្រឌិតនៃនវានុវត្តន៍ថ្មី បណ្ដុះជំនាញ ដោះស្រាយបញ្ហា និងជំរុញស្មារតីសហគ្រិនភាព។ សហគ្រិនខ្មែរជឿជាក់ថា ការផ្តល់ឱកាស ដល់យុវជនតាមរយៈកម្មវិធីនេះ គឺមានសារៈសំខាន់សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច ជំរុញនវានុវត្តន៍ថ្មី និងបង្កើតការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៕
No comments:
Post a Comment