ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាណគណៈកម្មការប្រឡងប្រជែង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញបើកប្រអប់កំណែវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ពាក់ស្នែង និងមន្ទីរពេទ្យបង្អែកកម្រិត១ រុនតាឯកនៃរដ្ឋបាលខេត្ត សៀមរាប។ ការធ្វើកំណែវិញ្ញាសាប្រឡងប្រជែង នេះដែរមានការចូលរួមតាម ដានមើលពីអ្នកសង្កេតការណ៍មកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សូមបញ្ជាក់ថាគណៈកម្មការប្រឡងប្រជែងកាលពីថ្ងៃទី២៤ ខែធ្នូ និងថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤ បានដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌក្រសួង សុខាភិបាលបម្រើការនៅមន្ទីរបង្អែកកម្រិត ១រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែងនៃខេត្ត សៀមរាប ។ តាមគម្រោងលទ្ធផលនៃការប្រឡងទាំង២ នេះអាចនឹងធ្វើការប្រកាសលទ្ធផល នៅចុងសប្តាហ៍នេះ៕
Wednesday, December 25, 2024
Home
ព័ត៌មានជាតិ
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកប្រអប់កំណែវិញ្ញាសាប្រឡងក្របខ័ណ្ឌ មន្ត្រីបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិត១ពាក់ស្នែង និងមន្ទីរពេទ្យបង្អែកកម្រិត១ រុនតាឯក
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកប្រអប់កំណែវិញ្ញាសាប្រឡងក្របខ័ណ្ឌ មន្ត្រីបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិត១ពាក់ស្នែង និងមន្ទីរពេទ្យបង្អែកកម្រិត១ រុនតាឯក
Tags
# ព័ត៌មានជាតិ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment