ស្រុកព្រៃនប់: ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា (ម៉ូតូវ៉ាជែងរួចដួលចូលក្រោមរថយន្ដ) នៅឃុំអណ្ដូងថ្ម ស្រុកព្រៃនប់
-នៅថ្ងៃទី១៥.០១.២០២៥ វេលាម៉ោង ១៦:៤១នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៤-១៨៥ ស្ថិតក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយម៉ូតូ ០១គ្រឿងម៉ាក HONDA SCOOPY I ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 1I-0080 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ ចិន ឆលីហ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ពាក់មួកសុវត្ថិភាព) ។
លុះមកដល់ចំណុចខាងលើ បានឡើងវ៉ាជែង(វ៉ាស្ដាំ) រថយន្ដ ០១គ្រឿងម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-8857 និងសឺមីរ៉ឺម៉ក់ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-8857 ដែលមានទិសដៅស្របគ្នា បើកបរដោយឈ្មោះ សុខ សារ៉ូត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បណ្ដាលឲ្យម៉ូតូទាក់ដៃចង្កូត រួចអ្នកបើកបរម៉ូតូខ្ទៀតចូលទៅក្រោមរថយន្ដ បណ្ដាលឲ្យកង់រថយន្ដខាងក្រោយផ្នែកខាងស្ដាំបានកិនអ្នកបើកបរម៉ូតូតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយមនុស្សស្លាប់ ០១នាក់ ៖
-ឈ្មោះ ចិន ឆលីហ៊ាង ភេទប្រុស អ្នកបើកបរម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ) ។
បច្ចុប្បន្ន សាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង(រថយន្ដនិងម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។
ដោយឡែកអ្នកបើកបររថយន្ដ HINO បានបើកបររថយន្ដគេចចេញពីកន្លែងកើត រួចកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំតានៃ និងកម្លាំងជំនាញបានឃាត់រថយន្ដនិងអ្នកបើកបររថយន្ដនៅចំណុចផ្លូវបំបែកកែវផុស ឃុំតានៃ និងបានអ្នកបើកបររថយន្ដយកមកសួរនាំ ដើម្បីបន្ដនីតិវិធី
No comments:
Post a Comment