ប្រជាពលរដ្ឋប្រមាណ៤០០នាក់ ក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃ ពីក្រុមគ្រូពេទ្យមន្ទីរពេទ្យមរតកតេជោសម្តេចកិត្តិព្រឹទ្ធណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន(ចោមចៅ​) របស់កងពលតូចលេខ៧០​ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, January 18, 2025

ប្រជាពលរដ្ឋប្រមាណ៤០០នាក់ ក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃ ពីក្រុមគ្រូពេទ្យមន្ទីរពេទ្យមរតកតេជោសម្តេចកិត្តិព្រឹទ្ធណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន(ចោមចៅ​) របស់កងពលតូចលេខ៧០​

នារៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ក្រុមគ្រូពេទ្យមន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែនចោមចៅ​ របស់កងពលតូចលេខ៧០​ ចំនួន៤០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ឈួរ សុខា មេបញ្ជាការរងកងពលតូចលេខ៧០ តំណាងអោយក្រុមគ្រូពេទ្យមន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែនចោមចៅ​ របស់កងពលតូចលេខ៧០​បានចុះពិនិត្យ និង​ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនៅឃុំប៉ាតេ ស្រុកអូរយ៉ាវខេត្តរតនគិរី។ 

ការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខរដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំប៉ាតេផងដែរ។


ក្នុងពិធីនេះលោកឧត្តម សេនីយ៍ ឈូរ សុខាបានមានប្រសាសន៍សំណេះសំណាលនិងពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនដល់បងប្អូនប្រជាពលរដ្ឋដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរ យកចិត្តទុកដាក់ជួយដោះស្រាយរាល់ការលំបាកជូនដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះលោកឧត្តម សេនីយ៍ទោ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាពិសេសឯកឧត្តម សុខ រដ្ឋា ដែលបានជួយសម្របសម្រួលឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ទាំង៤ភូមិ ក្នុងឃុំប៉ាតេ បានអញ្ជើញមកដល់ទីតាំងទទួលបានការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។


សូមបញ្ជាក់ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ គឺជាសក្ខីភាព បញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាពិសេស រាជរដ្ឋាភិបាលអាណត្តិទី៧ដែល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែ ត ក្នុងការលើកកម្ពស់វិស័យ សុខាភិបាលនិងលើកកម្ពស់សុខភាព សាធារណៈ ។ ប្រជាពលរដ្ឋក្នុងឃុំប៉ាតេ ពិតមានសេចក្តីសប្បាយរីករាយ និងដឹងគុណ យ៉ាងខ្លាំងចំពោះ សមានចិត្ត ដ៏ថ្លៃថ្លា របស់ សម្តេច កិត្តិព្រឹទ្ធ បណ្ធិត ប៊ុនរ៉ានី ហ៊ុន សែនដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា៕







 

No comments:

Post a Comment

Pages