(បាត់ដំបង) បុរសវ័យចំណាស់និងក្មេងស្រីម្នាក់បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ និងក្មេងប្រុស០២នាក់ទៀតរងរបួសធ្ងន់នៅក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបបុកម៉ូតូពីក្រោយនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវប្រសព្វ High Way (ហាយវេ) ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
ប្រជាពលរដ្ឋបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AS-0560 បើកបរដោយបុរសវ័យចំណាស់ម្នាក់ និងអ្នករួមដំណើរចៅប្រុសស្រីតូចៗ០៣នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានអែបឆ្លងដើម្បីឆ្លងផ្លូវ ចំណែករថយន្តម៉ាក LEXUS 350 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CG-7888 បើកបរដោយជនជាតិចិន ទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលបុកម៉ូតូពីក្រោយ បណ្តាលអោយអ្នកបើកបរនិងចៅស្រីម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកចៅប្រុស០២នាក់ទៀតរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ អ្នកបើកបរជនជាតិចិន ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការ ចំណែកក្មេងរងគ្រោះត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯសាកសពត្រូវបានដឹកប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកខេត្តយកទៅរក្សាទុក៕
No comments:
Post a Comment