(ប៉ៃលិន)នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិននិងជាប្រធាបកិតិយសសាខាកាកបាទក្រហមខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា អញ្ជើញនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន សរុបចំនួន ៤៣៦គ្រួសារ។
នៅក្នុងឱកាសនេះឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក និងជនរងគ្រោះ ងាយគ្រោះដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិនបានណែនាំដល់ពុកម៉ែបងប្អូនកូនក្មួយដែលនៅតាមតំបន់ដាច់ស្រយាលមេត្តាយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ជាពិសេស យកចិត្តទុកដាក់ថែរក្សាសុខភាពសម្រាប់មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារ ហើយបើមានករណីគ្រោះថ្នាក់ណាមួយកើតឡើងដោយសូមរាយការណ៍ជូនមេភូមិឬក្រុមការងារដើម្បីជួយសង្គ្រោះនិងដឹកមកកាន់មណ្ឌលសុខភាពជាបន្ទាន់៕
No comments:
Post a Comment