អ្នកឧកញ៉ាទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿលឿន២គ្រឿង ទាំងខ្យល់ រលកខ្លាំង ទៅជួយសង្គ្រោះករណីលិចទូកដឹកទំនិញមួយគ្រឿង ស្រង់មនុស្សបាន ៦នាក់ នៅម្តុំកោះថាស ក្រុងព្រះសីហនុ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, January 17, 2025

អ្នកឧកញ៉ាទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿលឿន២គ្រឿង ទាំងខ្យល់ រលកខ្លាំង ទៅជួយសង្គ្រោះករណីលិចទូកដឹកទំនិញមួយគ្រឿង ស្រង់មនុស្សបាន ៦នាក់ នៅម្តុំកោះថាស ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ-អ្នកឧកញ៉ាទៀ វិចិត្រ អោយសារព័ត៌មាន ដឹងថា មានករណីលិចទូកទឹកទំនិញមួយគ្រឿង ក្នុងនោះអ្នកឧកញ៉ាបានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿង ចេញទៅជួយសង្គ្រោះ ក្នុងនោះមនុស្ស ៦នាក់ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ជួយសង្គ្រោះបានដោយសុវត្ថិភាព។

  សូមបញ្ជាក់ថា ទូកដឹកទំនិញមួយគ្រឿងនេះ បានលិចនៅចំណុចប្រហែល៧០០ម៉ែត្រ ជិតកោះថាស ចន្លោះកោះរ៉ុង និងក្រុងព្រះសីហនុ វេលាមុនថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ទូកឈ្មោះ ឌី ចាន់ថា ភេទប្រុស អាយុ៤០ឆ្នាំ បានប្រាប់សមត្ថកិច្ចថា គាត់ និងមនុស្ស០៥នាក់ទៀតបានចេញទូកកន្ទុយវែងដឹកសម្ភារៈមួយគ្រឿងចេញពីភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លុះមកដល់ចំណុចកើតហេតុទូកបានជ្រាបទឹកតាមបាត និងម៉ូទ័របូមទឹកស្ទះ បូមទឹកមិនទាន់  ហើយមានធ្លាក់ខ្យល់ រលកធំៗ ទើប

បណ្តាលអោយលិចទូកតែម្តង ។

ជនរងគ្រោះទាំង ០៦នាក់មានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ ឌី ចាន់ថា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (ម្ចាស់ទូក) ។

២-ឈ្មោះ គា ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (កូនដៃទូក) ។

៣-ឈ្មោះហាន វិទូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


៤-ឈ្មោះ រស់ ឆៃលី ភេទប្រុស អាយុ២០ឆ្នាំ បុគ្គលិកកោះសង្សា មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។


៥-ឈ្មោះ ស៊ន សុភីន ភេទប្រុស អាយុ២០ឆ្នាំ បុគ្គលិកកោះសង្សា ទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

៦-ឈ្មោះ ឯ មី ភេទប្រុស អាយុ២៥ឆ្នាំ បុគ្គលិកកោះសង្សា មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

+សម្ភារៈបាត់បង់រួមមាន ÷

១-ទូកមួយគ្រឿង ពណ៌ត្រួយចេក បណ្តោយប្រវែង ២០ម៉ែត្រ, ទទឹងប្រវែង ៤.២០ម៉ែត្រ ។

២-ធុងសំរាម ចំនួន ៣៦ធុង ។

៣-ធុងហ្គាសធំ ចំនួន ៦ធុង ។

៤-រទេះដឹកសម្ភារៈចំនួន ១គ្រឿង ។

ក្រោយកើតហេតុ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនចំនួន ២គ្រឿង ដើម្បីជួយសង្គ្រោះ និងដឹកជនរងគ្រោះទាំង០៦នាក់ខាងលើនោះមកដល់ដីគោក ក្នុងផែទេសចរណ៍ ខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕






 

No comments:

Post a Comment

Pages