អភិបាលខេត្តកំពត ​ចុះពិនិត្យតម្រាយផ្លូវដើម្បីរៀបចំលើកកម្ពស់គុណភាពផ្លូវដោយអ៊ុតបន្ថែមកៅស៊ូ AC នៅកំណាត់ជាតិ តាមផ្លូវបណ្តោយមាត់ព្រែកកំពង់បាយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, February 3, 2025

អភិបាលខេត្តកំពត ​ចុះពិនិត្យតម្រាយផ្លូវដើម្បីរៀបចំលើកកម្ពស់គុណភាពផ្លូវដោយអ៊ុតបន្ថែមកៅស៊ូ AC នៅកំណាត់ជាតិ តាមផ្លូវបណ្តោយមាត់ព្រែកកំពង់បាយ

ខេត្តកំពត៖ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត អមដំណើរដោយគណៈអភិបាលរងខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ​ចុះពិនិត្យតម្រាយផ្លូវដើម្បីរៀបចំលើកកម្ពស់គុណភាពផ្លូវដោយអ៊ុតបន្ថែមកៅស៊ូ AC នៅកំណាត់ជាតិតាមផ្លូវបណ្តោយមាត់ព្រែកកំពង់បាយ ដោយចាប់ពីចំណុចគល់ស្ពាន់ថ្មថ្មី រហូតដល់រង្វង់មូលត្រីផ្សោត ដោយមានការជួសជុលផ្លូវកៅស៊ូចាស់ និងអ៊ុតបន្ថែមជាកៅស៊ូ AC ថ្មីពីលើវិញ រួមទាំងកំណាត់ផ្លូវខ្វែងផងដែរ។


ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលក្ខណៈបច្ចេកទេស ពិសេស​អំពីគុណភាពផ្លូវមួយខ្សែនេះ ហើយពេលរួចរាល់ត្រូវធ្វេីការគូសគំនូសចរាចរណ៍ឡេីងវិញ ដោយធ្វើយ៉ាងណាពន្លឿនឱ្យបានរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ​៕


ប្រភព៖ រដ្ឋបាលខេត្តកំពត





 

No comments:

Post a Comment

Pages