លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បំភ្លឺជុំវិញករណី អ្នកសីល្បះត្រូវចោរប្លន់ នៅខណ្ឌសែនសុខ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, February 10, 2025

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បំភ្លឺជុំវិញករណី អ្នកសីល្បះត្រូវចោរប្លន់ នៅខណ្ឌសែនសុខ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបំភ្លឺជុំវិញករណី អ្នកសីល្បះត្រូវចោរប្លន់ នៅខណ្ឌសែនសុខ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រឹក ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បះត្រូវចោរប្លន់ច្រើន!ខ្ញុំបានឲ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច!

ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង(បានលុយ៩៣០ដូល្លា)ហើយកុហក ក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ? តើត្រូវឱ្យសមត្ថកិច្ចជួយអប់រំគាត់ ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជនដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ?

     សូមចូលរួមសហការណ៍ជាមួយសមត្ថកិច្ចយើងខ្ញុំដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕




 

No comments:

Post a Comment

Pages