សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណចំពោះអ្នកបន្ដវេន រក្សាបានយ៉ាងល្អចំពោះសភាពការណ៍ប្រទេសជាតិ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, February 11, 2025

សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណចំពោះអ្នកបន្ដវេន រក្សាបានយ៉ាងល្អចំពោះសភាពការណ៍ប្រទេសជាតិ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាលបន្ត វេនក្នុងរយៈពេលជាង១៧ខែ កន្លងមកនេះ រក្សាបានយ៉ាងល្អចំពោះសភាពការណ៍ប្រទេសជាតិ ដូចជាការថែរក្សា ការពារ នូវសុខសន្តិភាព និងធ្វើការអភិវឌ្ឍប្រទេសបានជាបន្តបន្ទាប់ជាដើម។


ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលបន្តវេន ពោលគឺក្នុងអាណត្តិទី៧ នៃនីតិកាលរដ្ឋសភានេះ បានកំពុងបង្កើនល្បឿនក្នុងការអភិវឌ្ឍប្រទេស ហើយថែមទាំងធានានូវសុខសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងមានសព្វថ្ងៃផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ បានសម្តែងទំនុកចិត្តចំពោះអ្នកបន្តវេនផងដែរ ដែលមិនបានធ្វើឲ្យប្រទេសមានការច្របូកច្របល់អ្វីនោះឡើយ។


សម្តេចតេជោបានបញ្ជាក់ថា ទោះប្រទេសកម្ពុជាយើងមានសេដ្ឋកិច្ចកើនតិចក្ដី ក៏នៅតែមានកំណើនទៅមុខជានិច្ច ដែលនេះជាយុទ្ធសាស្ត្រជំហានគីង្គក់ ខណៈដែលពិភពលោកមានបញ្ហាប្រឈមច្រើនក៏ដោយ ក៏កម្ពុជានៅតែខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទៅក្រៅប្រទេស ហើយសេដ្ឋកិច្ចរបស់កម្ពុជា ក៏ចាប់ផ្តើមមានកំណើនឡើងវិញជាបន្តបន្ទាប់ផងដែរ ក្រោយពីវិបត្តិសកលកូវីដ-១៩។


ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរគុណជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី កាលពីឆ្នាំ២០២៣កន្លងទៅ ហើយថែមទាំងគាំទ្រចំពោះការប្រគល់អំណាចឲ្យអ្នកបន្តវេននាពេលបច្ចុប្បន្នផងដែរ៕ វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា



 

No comments:

Post a Comment

Pages