ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើឡើងនៅព្រះសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នាថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ក្នុងថ្ងៃដ៏វិសេសនេះ គ្រប់វត្តអារាមនានា បានរៀបចំពិធីបុណ្យមាឃបូជា ដេីម្បីរំលឹកដល់មហាព្រឹត្តិការណ៍ទាំងបីធំៗ ក្នុងវិសយ័ព្រះពុទ្ធសាសនារួមមាន៖
១/ថ្ងៃប្រជុំចតុរង្គសន្និបាត គឺការប្រជុំប្រកបដោយអង្គបួននៅវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ។
២/ ថ្ងៃព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងឱវាទបាតិមោក្ខ ដល់ព្រះអរហន្តសាវ័កទាំង១២៥០ព្រះអង្គ។
៣/ ថ្ងៃព្រះអង្គដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ នៅបាវាលចេតិយ ក្បែរក្រុងវេសាលី ។
No comments:
Post a Comment