ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពជំរុញការអនុវត្តសេចក្តីជូនដំណឹងលេខ១៦៩៧ សជណ របស់រដ្ឋបាលខេត្តកណ្តាល។ក្នុងនោះរដ្ឋបាលខេត្តកណ្តាល បានជូនដំណឹងដល់សាធារណជនថា៖រាល់ការប្រកបអាជីវកម្ម អភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ត្រូវមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬលិខិត អនុញ្ញាតពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
កន្លងមករដ្ឋបាលខេត្ត បានពិនិត្យឃើញថា ក្នុងភូមិសាស្ត្រខេត្តកណ្តាល មានអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំមួយចំនួននៅមិនទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មនៅឡើយ។ដូចនេះដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុច្ចរិត រដ្ឋបាលខេត្តកណ្តាល សូមក្រើនរំលឹកដល់ ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារ សហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានទាំងអស់ត្រូវរៀបចំបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕
No comments:
Post a Comment