រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំកំណត់នីតិវិធីការងាររួមក្នុងក្របខ័ណ្ឌបំពេញភារកិច្ចរបស់ អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនក្នុងខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, February 20, 2025

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំកំណត់នីតិវិធីការងាររួមក្នុងក្របខ័ណ្ឌបំពេញភារកិច្ចរបស់ អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនក្នុងខេត្ត

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំកំណត់នីតិវិធីការងាររួមក្នុងក្របខ័ណ្ឌបំពេញភារកិច្ចរបស់ អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការស្នើសុំវិនិយោគ និងទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនចូលមកវិនិយោគក្នុងខេត្តកណ្ដាល ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ ពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អនុគណៈកម្មការវិនិយោគថ្នាក់ខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលនីតិវិធីជាមួយអង្គភាពពាក់ព័ន្ធ ត្រូវពន្លឿនដំណើរការនៃស្នើសុំការវិនិយោគ ឲ្យប្រព្រឹត្តទៅបានរលូន និងមានភាពងាយស្រួល ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគក្នុងខេត្តបានកាន់តែច្រើនឡើង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ភារកិច្ចសំខាន់របស់យើងនៅពេលនេះ គឺត្រូវខិតខំធ្វើការងារនេះឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ប្រកបដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកមកស្នើសុំការវិនិយោគក្នុងខេត្តឲ្យបានកាន់តែងាយស្រួលឡើង ដើម្បីបង្កើតការងារឲ្យកាន់តែច្រើន សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត។

សូមជម្រាបថា យោងតាមរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារ របស់អនុគណៈកម្មាធិការវិនិយោគខេត្តកណ្តាល បានឲ្យដឹងថា គម្រោងវិនិយោគ ក្នុងសមត្ថកិច្ចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងឆ្នាំ២០២៤ មានសំណើគម្រោងបង្កើតរោងចក្រ សរុបចំនួន ៣៣រោងចក្រ។ ក្នុងឆ្នាំ២០២៥ មានសំណើគម្រោងបង្កើតរោងចក្រ សរុបចំនួន ៦រោងចក្រ។

ចំពោះគម្រោងវិនិយោគ ក្នុងសមត្ថកិច្ច អនុគណៈកម្មាធិការវិនិយោគខេត្តកណ្តាល ក្នុងឆ្នាំ២០២៤ មានសំណើគម្រោងបង្កើតរោងចក្រ សរុបចំនួន ០៧គម្រោង។ ក្នុងឆ្នាំ២០២៥ មានគម្រោងបង្កើតរោងចក្រសរុបចំនួន ០៥គម្រោង ។






 

No comments:

Post a Comment

Pages