រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័នវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ និងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្ន័យបុគ្គល ការអនុវត្តបទប្បញ្ញត្តិផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ បង្ហាញស្តីពីម៉ាស៊ីនបកប្រែ Translatekh ជំនាន់ទី១ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដែលជាអនុប្រធាន សមាជិក គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ៨០នាក់។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពបច្ចេកវិទ្យាឌីជីថលនៅក្នុងកម្រិតអន្តរជាតិ និងក្នុងតំបន់ ពិសេសគឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ ដែលកម្ពុជាត្រូវយកចិត្តទុកដាក់ ដេីម្បីចាប់យកកាលានុវត្តភាពនិងជំរុញកំណេីនសេដ្ឋកិច្ច។
No comments:
Post a Comment