ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក បាននាំយកបច្ច័យចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅវិទ្យាល័យបាក់ទូក ! - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, March 17, 2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក បាននាំយកបច្ច័យចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅវិទ្យាល័យបាក់ទូក !

នៅព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុម នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បានរួមគ្នានាំយកបច្ច័យសរុបចំនួន ១០លានរៀល ចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅវិទ្យាល័យបាក់ទូក បន្ថែមពីនេះទៀត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានឧបត្ថម្ភនូវភេសជ្ជៈចម្រុះ ៨៥កេស សម្រាប់ទុកប្រើប្រាស់ក្នុងកម្មវិធីខាងលើផងដែរ។


ពិធីបុណ្យផ្ការស្មីសាមគ្គីនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងប្រមូលបច្ច័យ ដើម្បីរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាព ជួសជុលទ្វារបង្អួច ប្រព័ន្ធលូមេ និងបណ្តាញអគ្គិសនីមេតាមអគារ ដែលមានការផ្ដួចផ្ដើមឡើងដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរមូលដ្ឋាន លោកនាយក លោកនាយករង លោកគ្រូអ្នកគ្រូ អតីតលោកគ្រូ អ្នកគ្រូ និងអតីតសិស្សសាលាបាក់ទូកគ្រប់ជំនាន់ មាតាបិតាអាណាព្យាបាល សិស្សានុសិស្ស នៃសាលាបាក់ទូក ជាច្រើនរូបទៀត៕






 

No comments:

Post a Comment

Pages