ឯកឧត្តម វ៉ី សំណាង អញ្ជើញពិនិត្យមើលស្ថានភាពទូទៅ សន្តិសុខ សណ្ដាប់ធ្នាប់ ទីតាំងរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, March 19, 2025

ឯកឧត្តម វ៉ី សំណាង អញ្ជើញពិនិត្យមើលស្ថានភាពទូទៅ សន្តិសុខ សណ្ដាប់ធ្នាប់ ទីតាំងរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ

តាកែវ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យផ្ទាល់ ទីតាំងរៀបចំប្រារព្ធពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ។



ឆ្លៀតក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានណែនាំដល់ អាជ្ញាធរ និងមន្រ្តីជំនាញ ត្រូវពិនិត្យមើលបន្ថែមនៅចំណុចខ្វះខាតកន្លែងណាមួយ ដែលមិនទាន់បានរៀបចំរួចរាល់ អោយប្រញាប់បង្ហើយកិច្ចការ ងារទាំងអស់អោយបានមុនពេលវេលាកំណត់ ព្រោះថាពិធីបុណ្យទន្លេ ដ៏មានសារសខាន់មួយនេះ ខិតជិតមកដល់ ហើយ។ បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ អាជ្ញាធរ និងសមត្ថកិច្ច ត្រូវពិនិត្យមើលក្រុមអ្នក លក់ដូរបង្កភាពរញ៉េរញ៉ៃ និងជាពិសេសក្រុមអ្នកដើរសុំទាន គឺមិនត្រូវអោយមានក្នុងអំឡុងពេល ដំណើរការនៃការរៀបចំ ប្រារព្ធឡើយ ។


សូមជម្រាបជូនដែរថា ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តតាកែវ ក៏នឹងមានដាក់តាំងបង្ហាញនូវផលិតផលសក្កានុពល របស់រដ្ឋបាលស្រុក ក្រុង និងមន្ទីរអង្គភាពជំនាញនីមួយៗ ជូនដល់ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ដែលបាន អញ្ជើញទស្សនាកម្សាន្តនូវព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នេះ ក្នុងនោះដែរ។ 


ប្រភព៖ រដ្ឋបាលខេត្តតាកែវ






 

No comments:

Post a Comment

Pages