លោកវរសេនីយ៍ត្រី ចាន់ សូផា​ ដឹកនាំ​មន្ត្រី​ក្រោមឱវាទ​ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ផាត ផារ៉ូ នាយទាហាន កងរាជអាវុធហត្ថខេត្តសៀមរាប ដែលភរិយាទេីបសម្រាលកូនរួច​ នៅគេហដ្ឋាន - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, April 28, 2025

លោកវរសេនីយ៍ត្រី ចាន់ សូផា​ ដឹកនាំ​មន្ត្រី​ក្រោមឱវាទ​ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ផាត ផារ៉ូ នាយទាហាន កងរាជអាវុធហត្ថខេត្តសៀមរាប ដែលភរិយាទេីបសម្រាលកូនរួច​ នៅគេហដ្ឋាន

សៀមរាប​៖ ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី ចាន់ សូផា អនុប្រធាន​មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តសៀមរាប​ បានដឹកនាំ​មន្ត្រី​ក្រោមឱវាទ​ចុះសួរសុខទុក្ខ ដល់លោកវរសេនីយ៍ត្រី ផាត ផារ៉ូ នាយទាហាន កងរាជអាវុធហត្ថខេត្តសៀមរាប ដែលភរិយាទេីបសម្រាលកូនរួច​ នៅគេហដ្ឋានស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប។


ក្នុងឱកាស​សួរសុខទុក្ខ​នោះ ក្រុមការងារ មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន​ បាននាំយកនូវថវិការបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងថវិការបស់នាយ-នាយរង ជំនួយ​ការ​ចំណុះមន្ទីរ​សរុបចំនួន ៩២០,០០០រៀល ព្រមទាំង​ភេសជ្ជៈ​មួយ​ចំនួន​ផងដែរ៕



 

No comments:

Post a Comment

Pages